កម្មវិធីតភ្ជាប់ទេសចរណ៍ហាណូយ-Son La

(VOVWORLD) - នៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំអគ្គនាយកទេសចរណ៍  មន្ទីរ អង្គភាព សាខាសមាគមទេសចរណ៍ អាជីវកម្មទេសចរណ៍បានផ្លាស់ប្តូរ ចែករំលែកព័ត៌មាន ធ្វើការស្ទង់មតិគោលដៅនានា និងតភ្ជាប់ទំនាក់ទំនងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ផ្សេងៗគ្នា ប្រកប ដោយជំនាញ បង្កើតផលិតផលទេសចរណ៍ថ្មី និងដំណើរទេសចរណ៍ថ្មី Son La - ហាណូយ។ 
កម្មវិធីតភ្ជាប់ទេសចរណ៍ហាណូយ-Son La - ảnh 1ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ dangcongsan.vn)

សន្និសីទតភ្ជាប់អភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មី ដំណើរទេសចរណ៍ហាណូយ - Son La ដោយមានប្រធាន បទ “Son La ទិសដៅប្លែក ពីគេប្រកបដោយ សុវត្ថិ ភាព និងគួរឲ្យទាក់ទាញ” ដោយខេត្ត Son La សហការជាមួយរដ្ឋធានី បានប្រព្រឹត្តទៅនាថ្ងៃទី ២៣ តុលា នៅទីក្រុងហាណូយ។

នៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំអគ្គនាយកទេសចរណ៍  មន្ទីរ អង្គភាព សាខាសមាគមទេសចរណ៍ អាជីវកម្មទេសចរណ៍បានផ្លាស់ប្តូរ ចែករំលែកព័ត៌មាន ធ្វើការស្ទង់មតិគោលដៅនានា និងតភ្ជាប់ទំនាក់ទំនងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ផ្សេងៗគ្នា ប្រកបដោយជំនាញ បង្កើតផលិតផលទេសចរណ៍ថ្មី និងដំណើរទេសចរណ៍ថ្មី Son La - ហាណូយ។ ខេត្ត Son La ស្ថិតនៅលើផ្លូវជាតិលេខ ៦ មានចម្ងាយជាង ៣០០គីឡូម៉ែត្រប៉ែកភាគពាយព្យនៃទីក្រុងហាណូយ មានព្រំដែនវៀតណាម-ឡាវ ប្រវែង ២៧៤ គីឡូម៉ែត្រ ដោយមានជនជាតិចំនួន១២ រស់នៅដោយសុខដុមរមនា។  ដោយមានទីតាំងភូមិសាស្រ្ត ជាចំណុចកណ្តាលនៃតំបន់ភាគពាយ័ព្យ និងសក្តានុពលនៃធនធានទេសចរណ៍ដ៏សម្បូរបែប  ខេត្ត Son La មានធនធានទេសចរណ៍ធម្មជាតិ និងមនុស្សសាស្ត្រ ដែលជាសក្តានុពលដ៏អស្ចារ្យដែលអាចបង្កើតផលិតផលទេសចរណ៍វិសេសវិសាល និងទាក់ទាញសម្រាប់អ្នកវិនិយោគ និងភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ