|
កម្មវិធី៖ទីណាត់ជួប VOV-កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ |
(VOV)_កម្មវិធីនេះត្រូវបានរៀបចំឡើងនាថ្ងៃទី៦តុលា។ ថ្លែងមតិនៅទីនេះ អគ្គ
នាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានអោយដឹងថា៖វិទ្យុសម្លេងវៀត
ណាមកំពុងលើកកំពស់គុណភាពកម្មវិធី និងការជះឥទ្ធិពលរបស់ខ្លួនទៅលើមហាជន។
លោក Nguyen The Ky ក៏បានចាត់ទុកថា៖កិច្ចសហប្រតិបត្តិការរវាងសារព័ត៌មាននិង
អង្គភាពអាជីវកម្ម ជាកិច្ចសហប្រតិបត្តិការបំពេញបន្ថែមអោយគ្នាទៅវិញទៅមក។
“ វិទ្យុសម្លេងវៀតណាមមានគោលបំណងរឹតបន្តឹងទំនាក់ទំនង ជាមួយអង្គភាព
អាជីវកម្ម ដើម្បីភាគីទាំងពីរយោគយល់គ្នា ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីរួមគ្នា
អភិវឌ្ឍន៍។ ដោយផ្អែកទៅលើគោលការណ៍ ភាគីទាំងពីររួមគ្នាអភិវឌ្ឍន៍ និងដើម្បីការ
អភិវឌ្ឍន៍របស់ប្រទេសជាតិ៕”