កម្មវិធីធ្វើសកម្មភាពរបស់រដ្ឋាភិបាលអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម រយៈពេល ៥ ឆ្នាំ ២០២១-២០២៥
(VOVWORLD) - រដ្ឋាភិបាលទើបបានចេញសេចក្តីសម្រេចចិត្តស្តីពីកម្មវិធីធ្វើសកម្មភាពរបស់រដ្ឋាភិបាលអាណត្តិ ២០២១-២០២៦ អនុវត្តន៍សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរយៈពេល ៥ ឆ្នាំ ២០២១-២០២៥ ។
គោលដៅទូទៅរបស់កម្មវិធីគឺធានាកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ដោយឈរលើមូលដ្ឋានបង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ពង្រីកជាអតិបរមា សក្តានុពល គុណសម្បត្តិរបស់ប្រទេសជាតិ; ខិតខំប្រឹងប្រែងសម្រេចឲ្យបានល្បឿនកំណើនសេដ្ឋកិច្ចខ្ពស់ជាងអត្រាកំណើនជាមធ្យមក្នុងរយៈពេល ៥ ឆ្នាំ ២០១៦-២០២០ ហើយដល់ឆ្នាំ ២០២៥ វៀតណាមនឹងក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានឧស្សាហកម្មតាមទិសដៅទំនើប ព្រមទាំងរួចផុតពីប្រទេសដែលមានប្រាក់ចំណូលមធ្យមទាប។
ទន្ទឹមនឹងនេះ លើកកម្ពស់ផលិតភាព គុណភាព ប្រសិទ្ធភាព និងការប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច; អនុវត្តន៍រាល់វិពានការជំនះពុះពារលើជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព និងស្ដារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស; កសាងសង្គមសណ្តាប់ធ្នាប់ វិន័យ សុវត្ថិភាព ស្អាតស្អំ
ប្រជាធិបតេយ្យ សមភាព អរិយធម៌ ; ធានាជីវភាពរស់នៅសុខសាន្ត សុភមង្គលរបស់ប្រជាជន និងមិនបំភ្លេចចោលនរណាម្នាក់ឡើយ៕