កម្មវិធី÷និទាឃរដូវ ២០១៣ របស់សមាគមនិស្សិតវៀតណាមនៅបារាំង
(VOV)នាយប់ថ្ងៃទី ២ មិនា នៅទីក្រុងបារីស (បារាំង) សមាគមនិស្សិតវៀត
ណាម នៅបារាំង ( UEVF) បានរៀបចំកម្មវិធី÷អបអរសាទរ និទាឃរដូវ២០១៣ ពិ
សេស គឺការប្រឡងបវរកញ្ញានិសិត្ស ២០១៣ ទីក្រុងបារីស ( Miss និទាឃរដូវ)។
Miss និទាឃរដូវ ឆ្នាំនេះជ្រើសរើសបានបេក្ខជនចំនួន ១៩នាក់ ក្នុងចំណោមបេក្ខជន ចំនួន៤០នាក់ មកពីទីក្រុងជាច្រើននៅទូទាំងប្រទេសបារាំង។ កញ្ញា Do Ha Ngan អាយុ ២០ឆ្នាំ និស្សិតឆ្នាំទី៣ នៃមហាវិទ្យាល័យបារិស ទី១០ ទទួល បាន កិត្តិនាមបវរកញ្ញា និស្សិត វៀតណាម នៅបារាំង ( Missនិទាឃរដូវ) ឆ្នាំ២០១៣។ មិត្ត Ta Minh Tri ប្រធាន សមាគមនិស្សិតវៀតណាមនៅបារាំង (UEVF) បានអោយដឹងថា÷
“Miss និទាឃរដូវត្រូវបានរៀបចំឡើងដើម្បី ស្ងើចសរសើរ ភាពស្រស់ស្អាត របស់និស្សិតវៀតណាមនៅបារាំង ទន្ទឹមនឹងនោះ ជាឱកាស សំរាប់មិត្តនានាអាច
ជួប ប្រស្រ័យជាមួយគ្នា។ ការប្រឡង់ឆ្នាំនេះ ក៏គឺសកម្មភាព១ សំរាប់រំលឹកខួប
អនុស្សាវរីយ៍ លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូត រវាងបារាំងនិងវៀតណាម
ផងដែរ។”
ក៏ក្នុងក្របខ័ណ្ឌនៃកម្មវិធី សមាគមនិស្សិតវៀតណាមនៅបារាំង ក៏បានប្រគល់
ជូនរង្វាន់និស្សិតឆ្នើម ២០១៣ សំរាប់និស្សិតចំនួន៥នាក់ទៀតផង៕