កម្មវិធីបោះជំរុំវិស្សមកាល៉១០ឆ្នាំតាមសំលេងដង្ហោយហៅពីប្រភពដើម "
(VOV WORLD) /  
Vovworld-នាយប់ថ្ងៃទី១៨កក្កដា កម្មវិធីជួបប្រាស្រ័យមិត្តភាពរវាងយុវជននិងនិស្សិត
ខេត្តThanh Hoa (ភាគកណ្តាលវៀតណាម)ជាមួយយុវជននិស្សិតជាជនវៀតណាមនៅឯបរទេសចំនួន២០០នាក់ មកពីប្រទេសនិងដំបន់ដែនដីចំនួន២៥លើសកលលោកបាន
ប្រព្រឹត្តទៅនៅខេត្តThanh Hoa។
|
យុវជននិស្សិតជាជនវៀតណាមទៅទស្សនាកំពែងរាជកាល Ho (រូបថតInternet) |
បណ្តាយុវជននិងនិស្សិតបានសំដែងនាទីសិល្បះពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌
ជាតិនិងរៀបចំសកម្មភាពលេងកំសាន្តជាច្រើនទៀតផង។នាព្រឹកថ្ងៃដដែល យុវជននិស្សិត
ជាជនវៀតណាមនៅឯបរទេសចំនួន២០០នាក់បានមកអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែល
ប្រវត្តិសាស្រ្ត Lam Kinh ស្រុក Tho Xuan និងទៅទស្សនាកំពែងរាជកាល Ho (ស្រុកVinh
Loc)ទៀតផង។
កម្មវិធីនេះជាសកម្មភាព១ក្នុងក្របខ័ណ្ឌកម្មវិធីបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣
ដោយមានប្រធានបទ” ១០ឆ្នាំតាមសំលេងដង្ហោយហៅពីប្រភពដើម “៕
-VOV WORLD