កម្មវិធី៖”បេះដូងមួយ-ពិភពលោកមួយ”-លើកសរសើរគំរូជនពិការ កុមារកំព្រាពុះពារលើការលំបាកសាកល្បង
|
កម្មវិធី៖”បេះដូងមួយ-ពិភពលោកមួយ”-លើកសរសើរគំរូជនពិការ កុមារកំព្រាពុះពារលើការលំបាកសាកល្បង |
(VOV)_ជំនួបប្រាស្រ័យសិល្បះ”បេះដូងមួយ-ពិភពលោកមួយ”លើកទី១៤ បាន
ប្រព្រឹត្តទៅនាថ្ងៃទី១២មេសា នៅទីក្រុងហាណូយ។ នេះជាកម្មវិធីបានរៀបចំឡើងជា
ប្រចាំឆ្នាំសំដៅផ្សព្វផ្សាយ លើកកំពស់ចំណេះដឹងអំពីបញ្ហាផ្សេងៗរបស់ជនពិការលើក
សរសើរគំរូពុះពារលើលំបាកសាកល្បងនិងសម្ដែងការដឹងគុណចំពោះសប្បុរសជន។
ទន្ទឹមនឹងនោះ ចលនារៃអង្គាសជួយឧបត្ថម្ភមូលនិធិសមាគមគាំពារជនពិការនិង
កុមារកំព្រាវៀតណាម។ថ្លែងមតិនៅទីនេះ លោក Nguyen Dinh Lieu ប្រធានសមា
គមគាំពារជនពិការនិងកុមារកំព្រាវៀតណាម បានអោយដឹងថា៖ នាពេលខាងមុខ
នេះ សមាគមនឹងបន្តខំប្រឹងប្រែងម្ចាស់ការច្នៃប្រឌិតក្នុងការងារបញ្ជាណែនាំ និង
រៀបចំអនុវត្តកម្មវិធីជួយឧបត្ថម្ភជនពិការនិងកុមារកំព្រាប្រកបដោយប្រសិទ្ធភាព៖ “ បក្ស រដ្ឋ មានគោលការណ៍ គោលនយោបាយជាច្រើន ពោពេញទៅដោយអត្ថន័យ
ចំពោះជីវភាពរស់នៅរបស់ជនពិការនិងកុមារកំព្រា។ គោលនយោបាយទាំងនោះ
បានបង្ហាញឡើងការសន្យាខ្លាំងក្លារបស់រដ្ឋាភិបាល ក្នុងកិច្ចគាំពារ និងជំរុញការ
អភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍របស់ជនពិការ និងកុមា។”
តាមរយៈកម្មវិធីនេះ បណ្ដាអង្គភាព បុគ្គលក្នុងនិងក្រៅប្រទេសបានជួយ
ឧបត្ថម្ភមូលនិធិសមាគមគាំពារជនពិការនិងកុមារកំព្រាវៀតណាមជាទឹកប្រាក់
ចំនួនជាង១៦,៥ពាន់លានដុង៕