កម្មវិធីបរិច្ចាគឈាម “ដំណក់ឈាមសម្រាប់ការថ្លែងអំណរគុណ” បានបិទបញ្ចប់ដំណើរក្រហមឆ្នាំ ២០២០
(VOVWORLD) - នាព្រឹកថ្ងៃទី ២ សីហានៅមជ្ឈមណ្ឌលសន្និបាតជាតិហាណូយ វិទ្យាស្ថានឈាមវិទ្យានិងបញ្ជូល ឈាមមជ្ឈឹម បានសម្របសម្រួលជាមួយគណៈកម្មាធិការដឹកនាំការបរិច្ចាគឈាម ស្ម័គ្រចិត្តនៅទីក្រុងហាណូយ និងសមាគមយុវជនស្ម័គ្រចិត្តបរិច្ចាគឈាមហាណូយបានរៀបចំឡើងកម្មវិធីបរិច្ចាគឈាមក្រោម ចំណងជើងថា “ដំណក់ឈាមសម្រាប់ការថ្លែងអំណរគុណ»។ នេះគឺជាពិធីបុណ្យបរិច្ចាគឈាមចុង ក្រោយនៃដំណើរក្រហមលើក ៨ - ឆ្នាំ២០២០ ។
មានមនុស្សជាច្រើនបានចូលរួមក្នុងកម្មវិធី “ដំណក់ឈាមសម្រាប់ការថ្លែងអំណរគុណ» ៏(រូបថត៖ TTXVN) |
កម្មវិធី“ដំណក់ឈាមសម្រាប់ការថ្លែងអំណរគុណ» បានធ្វើឡើងនៅក្នុងបរិបទនៃរលកថ្មីនៃការឆ្លងរាល ដាលនៃជំងឺកូវីដ១៩ (COVID-19) កំពុងផ្ទុះឡើងនៅប្រទេសវៀតណាម ហេតុដូច្នេះតម្រូវការជាចាំ បាច់គឺត្រូវធានាការបរិច្ចាគឈាមប្រកបដោយសុវត្ថិ ភាពរួមទាងបញ្ចូលបន្ថែមការបម្រុងទុកឈាមសម្រាប់ខែសីហា ព្រមទាំងអនុលោមតាមការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងទៀត ផង។ នៅក្នុងកម្មវិធីនេះ វិទ្យាស្ថានឈាម វិទ្យានិងបញ្ជូល ឈាមមជ្ឈឹមបានពង្រឹងវិធានការណ៍នានា ដើម្បីធានាសុវត្ថិភាពសម្រាប់ អ្នកផ្តល់ឈាមក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។
ដំណើរក្រហមនៅឆ្នាំនេះត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយធំបំផុតដែលមិនធ្លាប់មានពីមុនមកពោលគឺ ចាប់ដើមពីថ្ងៃទី ៦ ខែមិថុនាដល់ថ្ងៃទី ២ ខែសីហា) ដែលមានការចូលរួមពីតំបន់ជាច្រើនជាងគេ (ខេត្តនិងក្រុងចំនួន ៤២)។ ក្នុងរយៈពេល២ខែកន្លងមកនេះដំណើរក្រហមឆ្នាំ ២០២០ ទទួលបាន ឈាមចំនួនជាង ១០០ ម៉ឺនឯកតា ដែលកើនឡើងបរិមានឈាមចំនួន ៣ ម៉ឺនឯកតា បើប្រៀបធៀប នឹងគោលដៅដែលបានដាក់ចេញផងដែរ៕