កម្មវិធីបរិស្ថានអង្គការសហប្រជាជាតិរួមដំណើរជាមួយវៀតណាម

(VOVWORLD) -ក្នុងជំនួបសន្ទនាជាមួយលោក Erik Solheim នាយកប្រតិបត្តិកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (UN Environment) នាព្រឹកថ្ងៃទី៧កក្កដានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានអះអាងថា៖រដ្ឋាភិបាលវៀតណាម
កម្មវិធីបរិស្ថានអង្គការសហប្រជាជាតិរួមដំណើរជាមួយវៀតណាម - ảnh 1 កម្មវិធីបរិស្ថានអង្គការសហប្រជាជាតិរួមដំណើរជាមួយវៀតណាម

ក្នុងជំនួបសន្ទនាជាមួយលោក Erik Solheim នាយកប្រតិបត្តិកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (UN Environment) នាព្រឹកថ្ងៃទី៧កក្កដានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានអះអាងថា៖រដ្ឋាភិបាលវៀតណាមជានិច្ចកាលប្តេជ្ញាចិត្តការពារបរិស្ថាន ដោយមានទស្សនះថា៖មិនប្តូរបរិស្ថានយកសេដ្ឋកិច្ចបានឡើយ។  លោក Trinh Dinh Dung មានគោលបំណងថា៖ កម្មវិធីបរិស្ថាន អង្គការសហប្រជាជាតិបន្តជួយឧបត្ថម្ភវៀតណាម ក្នុងវិស័យបរិស្ថាន ជួយឧបត្ថម្ភអនុវត្តកម្មវិធីធ្វើសកម្មភាពជាតិស្ដីអំពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ទឹកសមុទ្រឡើង ចាត់តាំងអ្នកជំនាញការទៅផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ក្នុងការងារការពារបរិស្ថាន និងបញ្ហាទាក់ទិននានា។

          រីឯ លោក Erik Solheim នាយកប្រតិបត្តិកម្មវិធីបរិស្ថាន អង្គការសហប្រជាជាតិ  បានអោយដឹងថា៖គោលដៅនៃដំណើរបំពេញទស្សកិច្ចលើកនេះនៅវៀតណាមគឺសំដៅបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ