កម្មវិធីយុវជនធ្វើដំណើរដើម្បីកោះសមុទ្រមាតុប្រទេសឆ្នាំ២០១៦ពោរពេញទៅដោយអត្ថន័យជាក់ស្តែង

(VOVworld)- សកម្មភាពយុវជនធ្វើដំណើរដើម្បីកោះសមុទ្រមាតុប្រទេស ឆ្នាំ២០១៦ ដែលប្រព្រឹត្តទៅក្នុងរយៈពេល១០ថ្ងៃ (ចាប់ពីថ្ងៃទី២៥មេសាដល់ថ្ងៃទី ៤មិថុនា) ឆ្លងតាមកោះមួយចំនួនលើប្រជុំកោះ Truong Sa។ ចូលរួមក្នុងដំណើរ ការនេះ មានតំណាងចំនួន២០០មកពីតំបន់និងអង្គការនយោបាយសង្គមជាច្រើន ដែលក្នុងនោះមានតំណាង៩៥នាក់ជាគំរូឆ្នើមនៃសម្ព័ន្ធយុវជននិងបុគ្គលឆ្នើម ដែលមានគោលគំនិតក្នុងការអនុវត្តកម្មវិធី “Truong Sa បៃតង” ។​ដោយប្រធាន
បទ “យុវជនរួមដំណើរដើម្បី Truong Sa បៃតង” កម្មវិធីនេះពោរពេញទៅដោយ
កម្មភាពជាក់ស្តែង ដូចជា ធ្វើពិសោធន៍សាកល្បងការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោះស្រាយកាកសំណល់
ដោយ បច្ចេកវិទ្យាជីវសាស្ត្រ អនុវត្តការស្រាវជ្រាវនិងកែច្នៃម៉ាស៊ីនចម្រាញទឹក
សមុទ្រ ឲ្យក្លាយទៅជាទឹកសាប ឬគ្រឿងម៉ាស៊ីនប្រើប្រាស់ថាមពលព្រះអាទិត្យ
ជាដើម។ កម្មវិធីយុវជនធ្វើដំណើរដើម្បីកោះសមុទ្រមាតុប្រទេសឆ្នាំ២០១៦ 
ជាសកម្មភាព សំដៅបំផុសឡើងមនោសញ្ចេតនានិងឆន្ទៈប្តេជ្ញាចិត្តរបស់យុវជន
ទូទាំងប្រទេស ក្នុងកិច្ចការការពារអធិបតេយ្យភាពកសាងកោះសមុទ្រ និងរួម
ចំណែកលើកស្ទួយ ស្មារតីរបស់កងទ័ពនិងប្រជាជនដែលកំពុងបំពេញភារកិច្ច
កសាងនិងការពារ ទឹកដីនិងដែនសមុទ្រមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ