កម្មវិធីរំលឹកខួបរយៈពេល៤៩ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធាន ហូជីមិញ

(VOVWORLD) - កម្មវិធី “ចងចាំពាក្យផ្ដែផ្ដាំរបស់លោកអ៊ុំហូ” ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី២៩ ខែសីហា នៅរោងល្ខោនហាណូយនោះ គឺកម្មវិធីពិសេសដែលបានរៀបចំឡើង ដោយកាសែត Nhan dan ក្នុងឱកាសរំលឹកខួបរយៈពេល៧៣ឆ្នាំនៃបដិវត្តន៍ខែ សីហា ទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា និងខួបរយៈពេល៤៩ឆ្នាំនៃការអនុវត្ត មរតកសាសន៍របស់លោកប្រធានហូជីមិញ។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកម្មវិធីនេះ។
កម្មវិធីរំលឹកខួបរយៈពេល៤៩ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធាន ហូជីមិញ - ảnh 1 ទិដ្ឋភាពនៃកម្មវិធី "ចងចាំពាក្យផ្ដែផ្ដាំរបស់លោកអ៊ុំហូ" (រូបថត៖ TTXVN)


ថ្លែងមតិនៅទីនេះ អគ្គនិពន្ធនាយកកាសែត Nhan Dan លោក Thuan Huu បានអះអាងថា មរតកសាសន៍របស់លោកប្រធានហូជីមិញបានបូកសរុបបទ ពិសោធន៍ជាក់ស្ដែងក្នុងការដឹកនាំបដិវត្តន៍ ទិសដៅអភិវឌ្ឍរបស់ប្រជាជាតិ ដែល បង្ហាញនូវចរិយាសម្បត្តិដ៏ថ្លៃថ្នូររបស់លោកប្រធាន ហូជីមិញ។ នោះគឺជាឯកសារ របស់អ្នកនយោបាយធំ មេដឹកនាំរបស់បក្ស របស់ប្រជាជាតិ ជាមនុស្សដែលបាន ច្នៃប្រឌិតឡើងយុគសម័យហូជីមិញ ព្រមទាំងក៏ជាស្នាដៃថ្លៃថ្លារបស់អ្នកវប្បធម៌ ល្បីឈ្មោះផងដែរ។

        កម្មវិធី “ចងចាំពាក្យផ្ដែផ្ដាំរបស់លោកអ៊ុំហូ” គឺសំដៅអប់រំជំនាន់សព្វថ្ងៃនិង ក្រោយៗទៀតត្រូវឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ ធ្វើតាមសតិអារម្មណ៍ សីលធម៌និង រចនាបទលោកប្រធាន ហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ