កម្មវិធី​សកម្មភាពរបស់រដ្ឋាភិបាលស្តីពីការអភិវឌ្ឍរដ្ឋធានីហាណូយដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥

(VOVWORLD) -  នាថ្ងៃទី ៧ កុម្ភៈ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តស្តីពីកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលអនុវត្តភារកិច្ចអភិវឌ្ឍន៍រដ្ឋធានីហាណូយដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ 
កម្មវិធី​សកម្មភាពរបស់រដ្ឋាភិបាលស្តីពីការអភិវឌ្ឍរដ្ឋធានីហាណូយដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ - ảnh 1ខ្សែផ្លូវក្រវ៉ាតកលេខ៣។ (រូបថត៖ Huy Hùng/TTXVN)

តាមនោះ រដ្ឋធានីខិតខំសម្រេចបាននូវគោលដៅជាក់លាក់ដូចជា៖ ដំណាក់កាលពីពេលនេះដល់ឆ្នាំ ២០៣០ ហាណូយនឹងក្លាយជាទីក្រុង "អរិយធម៌-ទំនើប" ក្លាយជាមជ្ឈមណ្ឌលនិងកម្លាំងចលករសម្រាប់ការអភិវឌ្ឍតំបន់ដីសណ្ដទន្លេក្រហម តំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើង ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ មានសមត្ថភាពប្រកួតប្រជែងខ្ពស់ជាមួយតំបន់ និងពិភពលោក ខិតខំអភិវឌ្ឍន៍ឱ្យស្មើជាមួយរដ្ឋធានីនៃប្រទេសអភិវឌ្ឍន៍ក្នុងតំបន់។ ល្បឿនកំណើនប្រចាំឆ្នាំជាមធ្យមនៃផលិតផលក្នុងស្រុកសរុប (GRDP) ដំណាក់កាល ២០២១-២០២៥ នឹងកើនឡើង ៧,៥% - ៨,០%; ដំណាក់កាល ២០២៦-២០៣០ កើនឡើង ៨.០ - ៨,៥% ក្នុងមួយឆ្នាំ; GRDP សម្រាប់មនុស្សម្នាក់នៅឆ្នាំ ២០២៥ នឹងឡើងដល់ប្រហែល ៨.៣០០ - ៨.៥០០ ដុល្លារអាមេរិកនៅឆ្នាំ ២០៣០ នឹងឡើងដល់ប្រហែល ១២.០០០ - ១៣.០០០ដុល្លារអាមេរិក។ អត្រានគរូបនីយកម្មនឹងឡើងដល់ ៦០-៦២% នៅឆ្នាំ២០២៥, ៧៥% នៅឆ្នាំ២០៣០។

ចក្ខុវិស័យដល់ឆ្នាំ២០៤៥៖ រដ្ឋធានីហាណូយគឺជាទីក្រុងដែលតភ្ជាប់ជាសាកល ជាមួយនឹងកម្រិតរស់នៅ និងគុណភាពជីវភាពរស់នៅខ្ពស់ ជាមួយនឹង GRDP សម្រាប់មនុស្សម្នាក់សម្រេចបានជាង ៣៦.០០០ ដុល្លារអាមេរិក។ ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៍ និងសង្គមមានលក្ខណៈទូលំទូលាយ មានកម្រិតអភិវឌ្ឍន៍ស្មើរនឹងរដ្ឋធានីនៃប្រទេសអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ