កម្មវិធីសំដែងសិល្បៈ “ម៉េម័រចាំទីក្រុង Hoi An” បានស្វាគមន៍ភ្ញៀវទេសចរចំនួន ១ លាននាក់

(VOVWORLD) - កម្មវិធីសំដែងសិល្បៈអំពីទេសភាពពិតនៃ «ម៉េម័រទីក្រុង Hoi An » ទើបតែបានទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ១ លាននាក់ ដែលជាការគូសសញ្ញាដ៏សំខាន់មួយដោយបញ្ជាក់អំពីភាពជោគជ័យនិងការរីកសាយភាយនៃកម្មវិធីនេះ ដល់ភ្ញៀវទេសចរក្នុងប្រទេសនិងបរទេសជាច្រើន។ លោក Amraia មកពីព្រះរាជាណាចក្រប៊ែលហ្សិកបានក្លាយជាភ្ញៀវទេសចរទី ១ លាន ដែលបានមកទស្សនាការសម្តែង «ម៉េម័រទីក្រុង Hoi An កាលពីយប់ថ្ងៃទី ២១ខែកញ្ហាកន្លងទៅ។
កម្មវិធីសំដែងសិល្បៈ “ម៉េម័រចាំទីក្រុង Hoi An” បានស្វាគមន៍ភ្ញៀវទេសចរចំនួន ១ លាននាក់ - ảnh 1 កម្មវិធីសំដែងសិល្បៈ “ម៉េម័រចាំទីក្រុង Hoi An” បានស្វាគមន៍ភ្ញៀវទេសចរចំនួន ១ លាននាក់ (រូបថត៖ toquoc.vn)

“ម៉េម័រទីក្រុង Hoi An” គឺជាកម្មវិធីសម្តែងអំពីទេសភាពពិតៗដែលវិនិយោគដោយ Gami Theme Park នៅលើផ្ទៃដី ២,៥ ហិកតា និងមានកន្លែងទស្សនា ៣.៣០០ កៅអីផងដែរ។ លោក Tran Tuan Anh លេខាគណៈកម្មាធិការបក្ស ក្រុង Hoi An ខេត្ត Quang Nam មានឲ្យដឹងថា៖

«កម្មវិធីសំដែងសិល្បៈ « ម៉េម័រទីក្រុង Hoi An » ជាប្រភេទលេងកម្សាន្ត ជាពិសេសគឺការកម្សាន្តនៅពេលយប់។ តាមរយៈការខិតខំប្រឹងប្រែងជាច្រើនលើកច្រើនសារហើយ អ្នកនិពន្ធនិងវិនិយោគិនក៏មានសុឆន្ទៈក្នុងការជួសជុកនិងកែសំរួលខ្លឹមសារដោយឆ្លុះបញ្ចាំងអោយសមស្របនឹងប្រវត្តិសាស្ត្រនិងវប្បធម៌នៃទីក្រុង Hoi An។ កម្មវិធីនេះបានឆ្លើយតបនឹងតម្រូវការនៃការកម្សាន្ត និងវប្បធម៌សិល្បៈទាន់សម័យផងដែរ »៕

ប្រតិកម្មទៅវិញ

ផ្សេងៗ