កម្មវិធីសម្ដែងនិងតភ្ជាប់រវាងការផ្គត់ផ្គងនិងតម្រូវការអំពីបច្ចេកវិទ្យាឆ្នាំ២០១៧

(VOVWORLD) - ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤វិច្ឆិកា នៅទីក្រុង Da Nang បានប្រព្រឹត្តទៅកម្មវីធីសម្ដែងនិងតភ្ជាប់ការផ្គត់ផ្គង-តម្រូវការអំពីបច្ចេកវិទ្យាឆ្នាំ២០១៧ ដោយប្រធានបទ៖ ផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា-លើកស្ទួយជីវភាពរស់នៅ។
កម្មវិធីសម្ដែងនិងតភ្ជាប់រវាងការផ្គត់ផ្គងនិងតម្រូវការអំពីបច្ចេកវិទ្យាឆ្នាំ២០១៧ - ảnh 1កម្មវិធីសម្ដែងនិងតភ្ជាប់រវាងការផ្គត់ផ្គងនិងតម្រូវការអំពីបច្ចេកវិទ្យាឆ្នាំ២០១៧ 

ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤វិច្ឆិកា នៅទីក្រុង Da Nang បានប្រព្រឹត្តទៅកម្មវីធីសម្ដែងនិងតភ្ជាប់ការផ្គត់ផ្គង-តម្រូវការអំពីបច្ចេកវិទ្យាឆ្នាំ២០១៧ ដោយប្រធានបទ៖ ផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា-លើកស្ទួយជីវភាពរស់នៅ។ ថ្លែងមតិនៅទីនេះ លោក Chu Ngoc Anh រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានអោយដឹងថា៖

“ គោលដៅរបស់ព្រឹត្តិការណ៍នេះគឺបង្កើនការតភ្ជាប់រវាងអ្នកវិទ្យាសាស្ត្រ សហគ្រាសនិងអ្នកគ្រប់គ្រង  តាមរយៈការជំរុញអនុវត្ត និងផ្ទេរប្រគល់ ផ្លាស់ប្តូរថ្មីបច្ចេកវិទ្យារបស់សហគ្រាស វាយតំលៃនិងជួយឧបត្ថម្ភជំរុញទំនាក់ទំនងរវាងការផ្គត់ផ្គងនិងតម្រូវការប្រកបដោយប្រសិទ្ធភាព អំពាវនាវវិនិយោគចំពោះការសិក្សាស្រាវ ជ្រាវ  និងអនុវត្តបច្ចេកវិទ្យា។”

នៅទីនេះ អង្គភាពជាតិនិងអន្តរជាតិចំនួនជាង២០០ បានឧទ្ទេសនាមអំពីផលិតផលជាង៥០០ចំពោះភ្ញៀវទស្សនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ