|
កម្មវិធីសមរភូមិក្រោយរឹងមាំ សមុទ្រកោះប្តេជ្ញា ជួយឧបត្ថម្ភអ្នកនេសាទ (VOV) |
Vovworld-នាថ្ងៃទី៥កក្កដានៅទីក្រុង Da Nang កម្មវិធីសមរភូមិក្រោយរឹងមាំ
សមុទ្រកោះប្តេជ្ញា បានរៀបចំជំនួបមុខប្រគល់អំណោយសំរាប់សាច់ញាត្តិបណ្ដា
យុទ្ធជនប៉ូលីសសមុទ្រត្រួតពិនិត្យនេសាទ។ នេះជាបណ្ដាកម្មវិធីត្រូវបានរៀបចំលើទូទាំងប្រទេសដោយកាសែត Tien Phong និងក្រុមហ៊ុនចំកាត់ Elmich វៀតណាមសហការរៀបចំ។
កម្មវិធីបានប្រកល់អំណោយចំនួន៤០ចំណែក(មានតំលៃ៣លានដុងក្នុងមួយចំណែក)ជូនសំរាប់គ្រួសារត្រួតពិនិត្យនេសាទប៉ូលីសសមុទ្រចំនួន៤០គ្រួដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅ។ លោក Nguyen Minh Tam នាយកអាជីវកម្មក្រុមហ៊ុនចំកាត់ Elmich វៀតណាមបានឲ្យដឹងថា៖
“ក្រុមហ៊ុនបានបំផុសខែសកម្មភាពអំពីសមុទ្រកោះដកចេញចំណូលអាជីវកម្ម១៥%របស់១ខែដើម្បីអាចរួមចំណែកបន្ថែមទៅក្នុងមូលនិធិជួយឧបត្ថម្ភសំរាប់
គ្រួសារយុទ្ធជនមានកូនចៅរៀនពូកែឆ្លងផុតពីការលំបាក គ្រួសារមានស្ថានភាព
លំបាក៕”