កម្មវិធីសិល្បៈពិសេស " ខែឧសភាដឹងគុណលោកប្រធានហូជីមិញ"

(VOVWORLD) -កម្មវិធីសិល្បៈនេះគឺជារឿងដំណាលដោយកំណាព្យ តន្ត្រី អំពីជីវិតបដិវត្តន៍របស់លោកប្រធានហូជីមិញចាប់តាំងពីពេលលោកបានចេញដំណើរទៅរកផ្លូវសង្គ្រោះប្រទេសជាតិ រហូតដល់ពេលលោកលាចាកលោកទៅ។
 

ក្នុងឱកាសរំលឹកខួបលើកទី ១២៩ ទិវាកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ១៨៩០ -  ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៩) លើកទី ៥០ ឆ្នាំនៃ ការអនុវត្តមត៌សាសន៍របស់លោកប្រធានហូជីមិញ (ឆ្នាំ១៩៦៩ - ឆ្នាំ ២០១៩ ) និង ខែធ្វើសកម្មភាពដើម្បីកុមារវៀតណាម ឆ្នាំ២០១៩ នោះ នាវេលាម៉ោង ២០ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៩ ប៉ុស្តិ៍ទូរទស្សន៍ VTC1 នៃ ស្ថានីយ៍ទូរទស្សន៍ ឌីជីថល VTC នឹងផ្សាយបន្តផ្ទាល់នូវកម្មវិធីសិល្បៈដ៏វិសេសវិសាល ដោយប្រធានបទ " ខែឧសភាដឹងគុណលោកប្រធានហូជីមិញ"។ កម្មវិធីនេះបានប្រព្រឹត្តទៅសំដៅសម្ដែងនូវការតបស្នងសងគុណ និងមនោសញ្ចេតនាចំពោះលោកប្រធានហូជីមិញ អគ្គមគ្គុទេសក៍ជាទីគោរពស្រឡាញ់របស់ប្រជាជាតិវៀតណាម។

កម្មវិធីសិល្បៈនេះគឺជារឿងដំណាលដោយកំណាព្យ តន្ត្រី អំពីជីវិតបដិវត្តន៍របស់លោកប្រធានហូជីមិញចាប់តាំងពីពេលលោកបានចេញដំណើរទៅរកផ្លូវសង្គ្រោះប្រទេសជាតិ រហូតដល់ពេលលោកលាចាកលោកទៅ។

អស់រយៈពេល ១១ ឆ្នាំប្រព្រឹត្តិទៅនោះ គណៈចាត់តាំងបានរួមចំណែកប្រាក់ប្រមាណ ២៥ ពាន់លានវៀតណាមដុង សម្រាប់ការងារសប្បុរសធម៌ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ