កម្មវិធីសិល្បៈពិសេស “ពាក្យសម្បថឯករាជ្យ”

(VOVWORLD) - កម្មវិធីគឺជារឿងដំណាលពីសេចក្ដីប្រាថ្នាឯករាជ្យរបស់ប្រជាជាតិវៀតណាម ដែលត្រូវបានសម្ដែងក្រោមរូបភាពជាច្រើន ចាប់ពីតូរ្យតន្ត្រី ខ្សែភាពយន្ត ឯកសារ សាក្សីប្រវត្តិសាស្ត្រនិងស្នាដៃពិតជាក់ស្ដែងរបស់អ្នកកាសែត។ 
កម្មវិធីសិល្បៈពិសេស “ពាក្យសម្បថឯករាជ្យ” - ảnh 1កម្មវិធីបានរំលេចរូបភាពយុវជន Nguyen Tat Thanh ដែលបានចេញដំណើរ ស្វែងរកមាគ៌ាសង្គ្រោះជាតិ។ (រូបថត៖ TTXVN) 

ក្នុងឱកាសរំលឹកខួបលើកទី៧៥ទិវាបុណ្យឯករាជ្យជាតិ នាយប់ថ្ងៃទី២ កញ្ញា នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានសហ ការជាមួយស្ថានីយ៍ទូរទស្សន៍វៀតណាមរៀបចំកម្មវិធីសិល្បៈពិសេសក្រោមប្រធានបទ “ពាក្យសម្បថឯករាជ្យ”។

កម្មវិធីគឺជារឿងដំណាលពីសេចក្ដីប្រាថ្នាឯករាជ្យរបស់ប្រជាជាតិវៀតណាម ដែលត្រូវបានសម្ដែងក្រោមរូបភាពជាច្រើន ចាប់ពីតូរ្យតន្ត្រី ខ្សែភាពយន្ត ឯកសារ សាក្សីប្រវត្តិសាស្ត្រនិងស្នាដៃពិតជាក់ស្ដែងរបស់អ្នកកាសែត។ កម្មវិធីបានរំលេចរូបភាពយុវជន Nguyen Tat Thanh ដែលបានចេញដំណើរ ស្វែងរកមាគ៌ាសង្គ្រោះជាតិ។ ក្រោមការដឹកនាំរបស់បក្ស របស់លោកប្រធាន ហូជីមិញ ស្មារតីជាតិនិងសេចក្ដីប្រាថ្នាឯករាជ្យដ៏ពុះកញ្ជ្រោលរបស់ប្រជាជន វៀតណាមគ្រប់រូបបានរួមបញ្ចូលគ្នាឲ្យក្លាយទៅជារលកធំៗ ដើម្បីឈានទៅ ដល់ជ័យជំនះជាប្រវត្តិសាស្ត្រក្នុងសរទរដូវឆ្នាំ១៩៤៥។ ជាពិសេសគឺពេល វេលាដ៏ពិសិដ្ឋដែលលោកប្រធានហូជីមិញអញ្ជើញអានសេចក្ដីប្រកាសឯករាជ្យ បានបំផុសឡើងមោទនភាពនិងតម្លៃនៃ “ឯករាជ្យភាព សេរីភាព សុភ មង្គល” ក្នុងប្រជាជនវៀតណាមម្នាក់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ