កម្មវិធីសិល្បៈពិសេស “លាន់លឺរន្ទឺបទចម្រៀងស្ដីពីមាតុភូមិជារៀងរហូត”
(VOVWORLD) - កម្មវិធីនេះបានបង្ហាញបទចម្រៀងពិរោះៗអំពីបក្ស លោកអ៊ុំហូ ស្រុកកំណើត-ប្រទេសជាតិ តាមរយៈការសម្ដែងរបស់បណ្ដាសិល្បៈករ សិល្បៈការិនីល្បីល្បាញព្រមទាំងចាក់បញ្ចាំងខ្សែភាពយន្តឯកសារស្ដីពីបណ្ដា ដំណាក់កាលប្រវត្តិសាស្ត្រនៃការតស៊ូរបស់ប្រជាជាតិផងដែរ។
ឈុតសម្ដែងមួយនៅក្នុងកម្មវិធី (រូបថត៖ VGP) |
កម្មវិធីសិល្បៈពិសេសក្រោមប្រធានបទ “លាន់លឺរន្ទឺបទចម្រៀងស្ដីពីមាតុភូមិ ជារៀងរហូត” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី៤ខែមករានៅរោងល្ខោនធំទីក្រុង ហាណូយ។ កម្មវិធីនេះបានបង្ហាញបទ ចម្រៀងពិរោះៗអំពីបក្ស លោកអ៊ុំហូ ស្រុកកំណើត-ប្រទេសជាតិ តាមរយៈការសម្ដែងរបស់បណ្ដាសិល្បៈករ សិល្បៈការិនីល្បីល្បាញព្រមទាំងចាក់បញ្ចាំងខ្សែភាពយន្តឯកសារស្ដីពីបណ្ដា ដំណាក់កាលប្រវត្តិសាស្ត្រនៃការតស៊ូរបស់ប្រជាជាតិផងដែរ។ ឆ្នាំនេះជាឆ្នាំទី៤ជាប់គ្នាហើយដែលក្រសួងវប្បធម៌ កីឡានិងទេស ចរណ៍ បានបញ្ជាណែនាំកាសែតអេឡិចត្រូនិក To Quoc (មាតុភូមិ) សហការជាមួយនាយកដ្ឋានសម្ដែងសិល្បៈ រោងល្ខោនចម្រៀងរបាំវៀត ណាមនិងរោងល្ខោនធំហាណូយ រៀបចំកម្មវិធីនេះ។
នេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យឆ្ពោះទៅការអបអរសាទរខួបទិវាបុណ្យទាននានាក្នុងឆ្នាំ ២០២០ ដូចជា៖ ពិធីរំលឹកខួបលើកទី៩០ឆ្នាំទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម រំលឹកខួបលើកទី ៧៥ឆ្នាំទិវាបង្កើតប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ ដែលសព្វថ្ងៃជាសាធារណៈរដ្ឋសង្គមនិយមវៀត ណាម រំលឹកខួប លើកទី៤៥ឆ្នាំទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ និងរំលឹក ខួបលើកទី ១៣០ឆ្នាំទិវាកំណើតលោកប្រធានហូជីមិញ ផងដែរ៕