កម្មវិធីសិល្បៈរបស់ Festival Hue ២០១៨ ទាក់ទាញទស្សនិកជនជាច្រើនកុះករ

(VOVWORLD) - បន្តសកម្មភាពក្នុងក្របខ័ណ្ឌ Festival Hue ២០១៨ នាថ្ងៃទី ២៩ មេសា បានប្រព្រឹត្តទៅកម្មវិធីសិល្បៈ «លាន់រន្ទឺទន្លេ Huong»  Festival កំណាប្យ Hue សិក្ខាសាលាអំពីម្ហូបអាហារក្នុងវាំង-ប្រជាប្រិយ Hue »។ 
កម្មវិធីសិល្បៈរបស់ Festival Hue ២០១៨ ទាក់ទាញទស្សនិកជនជាច្រើនកុះករ - ảnh 1 កម្មវិធីសិល្បៈរបស់ Festival Hue ២០១៨ ទាក់ទាញទស្សនិកជនជាច្រើនកុះករ

បន្តសកម្មភាពក្នុងក្របខ័ណ្ឌ Festival Hue ២០១៨ នាថ្ងៃទី ២៩ មេសា បានប្រព្រឹត្តទៅកម្មវិធីសិល្បៈ «លាន់រន្ទឺទន្លេ Huong»  Festival កំណាប្យ Hue សិក្ខាសាលាអំពីម្ហូបអាហារក្នុងវាំង-ប្រជាប្រិយ Hue »។ មុននេះ នាយប់ថ្ងៃទី ២៨ មេសា គណៈប្រតិភូតំបន់ Wallonie-Brussels របស់បែលហ្ស៊ីកបានមាន ឈុតសម្តែងសិល្បៈវិសេសវិសាល «មាត់ភ្នំភ្លើងលេខ ៦៨៩៩»។ រីឯ ទស្សនិកជនជាតិនិងអន្តរជាតិក៏មានទស្សនៈវិស័យថ្មីមួយដោយបានគយគន់ឈុតសម្តែងសិល្បៈប្រព្រៃណីរបស់កូរ៉េខាងត្បូងផងដែរ។ នាថ្ងៃដដែល «ពេលប្រជុំផ្សារនាពិធីបុណ្យ» នៅឃុំ  Thuy Thanh ទីរួមស្រុក Huong Thuy ត្រូវបានរៀបចំឡើងនិងអូសបន្លាយចាប់ពី ថ្ងៃទី ២៨ មេសា ដល់ទី ២ ឧសភា។ លោក  Le Thanh Khoi ភ្ញៀវទេសចរពី ទីក្រុងហាណូយ បានចែករំលែកថា៖

        «បាទខ្ញុំមកទស្សនា Festival Hue ជាច្រើនលើកជាច្រើនសារហើយ ប៉ុន្តែ មិនពេលណាមានឱកាសទៅទស្សនាតំបន់ជាយទីក្រុង Hue ទេ។ សកម្មភាព សិល្បៈវប្បធម៌ក្នុងបរមរាជរាំង Hue គឺបានចូលរួមច្រើនហើយ ប៉ុន្តែ ឆ្នាំនេះ គណៈចាត់តាំង Festival បានមានការផ្តើមគំនិតថ្មីធ្វើឲ្យបរិយាកាស Festival សុះសលទៅតំបន់ជនបទជុំវិញ។នេះជាមូលហេតុដែលខ្ញុំរួមជាមួយគ្រួសារខ្ញួនទៅទស្សនានៅទីនេះ។ ដំណើរការទស្សនាលើកនេះរំលឹកយើងខ្ញុំវិលមកវិញអនុស្សាវរីយ៍ក្នុងកុមារភាពក៏ដូចជាស្វែងយល់បន្ថែមអំពីប្រពៃណីកសិកម្មនិងប្រពៃណីនៅជនបទវៀតណាមផ្លាស់ប្តូរយ៉ាងម៉េចក្នុងកាលាទេសៈទំនើបភាវូបនីយកម្មប្រទេសជាតិនាបច្ចុប្បន្ន៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ