កម្មវិធីសិល្បៈរំលឹកខួបអនុស្សាវរីយ៍លើកទី២២៩ជ័យជម្នះ Dong Da ប្រវត្តិសាស្ត្រ

(VOVWORLD) -នាយប់ថ្ងៃទី២០ខែកុម្ភៈ (ចំទៅនឹងថ្ងៃទី៥នៃបុណ្យចូលឆ្នាំប្រពៃណីវៀត ណាម) នៅ សួនឧទ្យាន Tao Dan ខ័ណ្ឌទី១ ទីក្រុងហូជីមិញ គណៈចាត់តាំងពិធីបុណ្យធំៗរបស់ទី ក្រុងហូជីមិញ បានរៀបចំកម្មវិធី ឆាកល្ខោន សំដៅរំលឹកខួបលើកទី២២៩ នៃជ័យជម្នះ Dong Da ប្រវត្តិសាស្ត្រ (១៧៨៩-២០១៨)។ 


កម្មវិធីនេះ បានបំផុសឡើងប្រពៃណី សាមគ្គី ស្មារតីអង់អាចក្លាហានប្រឆាំងសត្រូវឈ្លានពានរបស់វីរៈបុរសអាវក្រណាត់ Quang Trung-Nguyen Hue ។ ជ័យជម្នះ Ngoc Hoi-Dong Da បានក្លាយទៅជាមេរៀន មានតម្លៃសម្រាប់ជំនាន់យុវជនលើកំណាត់ផ្លូវកសាងនិងការពារមាតុ ប្រទេស។ លោក ស្រី Bui Thi Mai ជនមួយរូបរស់នៅខ័ណ្ឌទី៤ ទីក្រុង ហូជីមិញបានឲ្យដឹងថា៖

        “កម្មវិធីឆាកល្ខោនសំដៅ រំលឹកខួបលើកទី២២៩ នៃជ័យជម្នះ Dong Da ប្រវត្តិ សាស្ត្រគឺពោរពេញទៅដោយអត្ថន័យសម្រាប់ប្រជាជនវៀត ណាម។ ព្រឹត្តិការណ៍នេះ បានរំលឹកឲ្យមនុស្សគ្រប់រូបដឹងថា បុព្វបុរសយើងបានរក្សានិងកសាងប្រទេសជាតិ យ៉ាងដូចម្ត៉េច តាមនោះយើងត្រូវមានមនសិការរក្សាមាតុប្រទេសជាទីស្រឡាញ់”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ