កម្មវិធីសិល្បៈ “និទាឃរដូវរបស់ប្អូន” ឆ្នាំ២០១៨
(VOVWORLD) - បក្សនិងរដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់និងដាក់ចេញគោលនយោបាយជាច្រើនចំពោះ បណ្ដាជនរងគ្រោះ ក្នុងនោះមានគោលនយោបាយជួយឧបត្ថម្ភសិស្សានុសិស្ស ក្រីក្រ សិស្សានុសិស្សជាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin។
ជូនអំណោយចំពោះប្អូនៗកុមារ ដែលរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ក្នុងកម្មវិធី
|
ក្នុងឱកាសត្រៀមរៀបចំទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨ នារសៀល ថ្ងៃទី២ កុម្ភៈ នៅរដ្ឋធានីហាណូយ សមាគមន៍អ្នកកាសែតវៀតណាមបាន សហការជាមួយសមាគមន៍ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម និងអង្គភាពពាក់ព័ន្ធនានារៀបចំកម្មវិធីសិល្បៈ “និទាឃរដូវរបស់ប្អូន” ឆ្នាំ២០១៨។
ថ្លែងមតិនៅទីនេះ លោក Ho Quang Loi អនុប្រធានអចិន្ត្រៃយ៍សមាគមន៍ អ្នកកាសែតវៀតណាមបានឲ្យដឹងថា នាបច្ចុប្បន្ន នៅក្នុងទូទាំងប្រទេសមានជនរង គ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ជាង៣លាននាក់។ បក្សនិងរដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់និងដាក់ចេញគោលនយោបាយជាច្រើនចំពោះ បណ្ដាជនរងគ្រោះ ក្នុងនោះមានគោលនយោបាយជួយឧបត្ថម្ភសិស្សានុសិស្ស ក្រីក្រ សិស្សានុសិស្សជាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin។ ប៉ុន្តែ ដោយសារគ្រួសារមានប្រាក់ចំណូលទាប បានជាសិស្សានុសិស្សជាច្រើន នៅតែជួបការលំបាកជាច្រើនដែរ។ លោក Ho Quang Loi បានអំពាវនាវថា៖
“ជាងពេលណាៗទាំងអស់ ការជួយឧបត្ថម្ភរបស់សហគមន៍គឺចាំបាច់ណាស់ ដោយរួមចំណែកនាំមកនូវក្ដីសប្បាយរីករាយ សុទិដ្ឋិនិយម និងជួយប្អូនៗសម្រប ខ្លួនទៅក្នុងសហគមន៍។ កម្មវិធីនេះជាអំណោយជាក់ស្ដែងដើម្បីជួយប្អូនៗទទួល បុណ្យចូលឆ្នាំថ្មីប្រពៃណីដោយក្ដីសប្បាយរីករាយ ហើយជាឱកាសដើម្បី រីកសាយភាយសេចក្ដីស្រឡាញ់ក្នុងជីវភាពរស់នៅរបស់ប្រជាជនវៀតណាមដែរ។ បណ្ដាអង្គការសង្គមនិងបុគ្គលលើទូទាំងប្រទេសបានជួយឧបត្ថម្ភយ៉ាងសកម្មទាំងខាងសម្ភារៈនិងស្មារតីចំពោះជនរងគ្រោះនិងក្រុមគ្រួសារជនរងគ្រោះ”៕