កម្មវិធីសិល្បៈ “បទចម្រៀងព្រំដែន”

(VOVWORLD) - នាយប់ថ្ងៃទី២១ ខែកក្កដា នៅរោងល្ខោនវិទ្យុសម្លេង វៀតណាម លេខ៥៨វិថី Quan Su រដ្ឋធានីហាណូយ សមាគមន៍ជួយឧបត្ថម្ភគ្រួសារយុទ្ធជនពលីវៀត ណាម បានរៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ “បទចម្រៀងព្រំដែន” សំដៅ រំលឹកគុណដល់បណ្ដាយុទ្ធជនពលី។ 
កម្មវិធីសិល្បៈ “បទចម្រៀងព្រំដែន” - ảnh 1 ទិដ្ឋភាពនៅកម្មវិធី "បទចម្រៀងព្រំដែន"

  នេះជាសកម្មភាពដ៏មានអត្ថន័យក្នុងឱកាស រំលឹកខួបលើកទី៧២ទិវាយុទ្ធជនពិការ យុទ្ធជន ពលីវៀតណាម (ថ្ងៃទី២៧ ខែ កក្កដា)។ អញ្ជើញចូលរួមកម្មវិធីនេះមានវត្តមានឧបនាយករដ្ឋមន្រ្តី វៀតណាម លោក Truong Hoa Binh រួមជាមួយវីរៈអ្នកម្ដាយវៀតណាម និងក្រុមគ្រួសារញាតិ សន្ដានរបស់យុទ្ធជនពលីជាច្រើន។

        កម្មវិធីនេះមានឈុតសម្ដែងសិល្បៈជាច្រើនដែលបង្កើតឡើងវិញនូវទិដ្ឋភាពនៃការតស៊ូដ៏អង់អាចក្លាហានមោះមុតការពារព្រំដែនរបស់មាតុប្រទេស។ នៅកម្ម វិធីនេះ សមាគមន៍ជួយឧបត្ថមគ្រួសារយុទ្ធជនពលីវៀតណាមនិងសប្បុរសជន នានា បានប្រគល់សៀវភៅសន្សំសម្ចៃជូនវីរៈអ្នកម្ដាយវៀតណាម ហើយប្រគល់ ផ្ទះមេត្តាធម៌ចំនួន៣ខ្នងនិងអំណោយជាច្រើនចំណែកជូនដល់ក្រុមគ្រួសារញាតិសន្ដានរបស់បណ្ដាយុទ្ធជនពលី ព្រមទាំងបើកសម្ភោធគេហទំព័រដើម្បីទទួលយកការ គាំទ្ររបស់សង្គមទាំង មូល។ លោកស្រី Le Thi Anh Tho អនុប្រធានសាខាសមា គមន៍ជួយឧបត្ថម្ភគ្រួសារយុទ្ធជនពលីនៅខ័ណ្ឌ Hoang Mai រដ្ឋធានីហាណូយ បានអោយដឹងថា៖

        “ខ្ញុំបានជ្រាបថា នៅតែមានគ្រួសារយុទ្ធជនពលីជាច្រើនដែលកំពុងជួបការ លំបាកយ៉ាងខ្លាំង កូនចៅមិនបានទៅរៀន ឬក៏គ្រួសារក្រីក្រ គេបញ្ចប់ការសិក្សា ប៉ុន្តែសុំការងារមិនបាន ឬរៀនចប់ថ្នាក់វិទ្យាល័យគឺប៉ុន្តែត្រូវស្នាក់នៅផ្ទះ។ ដើម្បី បន្ធូរស្រាលការឈឺចាប់ក៏ដូចជាតបស្នងសងគុណរបស់បណ្ដាយុទ្ធជនពលី ខ្ញុំ ចាត់ទុកថា ចាំបាច់ត្រូវមានការរួមដៃរួមកម្លាំងរបស់សង្គមទាំងមូល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ