កម្មវិធីសិល្បៈ “សេចក្ដីប្រាថ្នាវៀតណាម”

(VOVWORLD) - កម្មវិធីគឺជារឿងនិទានអំពីយុគសម័យឯករាជ្យនិងសេរីភាពរបស់ ប្រជាជាតិ ដំណើរការផ្លាស់ប្ដូរថ្មី អភិវឌ្ឍប្រទេសជាតិ ក៏ដូចជាសេចក្ដីប្រាថ្នា ស្ដីពីប្រទេសវៀតណាមមួយដ៏ខ្លាំងមាំមួន អារិយ្យធម៌ និងសុភមង្គលនៅក្នុង ចក្ខុវិស័យឆ្នាំ២០៣០-២០៤៥ ដែលមហាសន្និបាតលើកទី១៣ កំពុងឆ្ពោះទៅ ។ 

កម្មវិធីសិល្បៈ “សេចក្ដីប្រាថ្នាវៀតណាម” - ảnh 1ទីដ្ឋភាពនៃកម្មវិធីសិល្បៈ “សេចក្ដីប្រាថ្នា វៀតណាម”។ (រូបថត៖ VOV5)
ក្នុងឱកាសអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣របស់បក្ស នាយប់ថ្ងៃទី១៥ មករា នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀត ណាមបានរៀបចំកម្មវិធីសិល្បៈក្រោមមូលបទ “សេចក្ដីប្រាថ្នា វៀតណាម”។
        កម្មវិធីគឺជារឿងនិទានអំពីយុគសម័យឯករាជ្យនិងសេរីភាពរបស់ ប្រជាជាតិ ដំណើរការផ្លាស់ប្ដូរថ្មី អភិវឌ្ឍប្រទេសជាតិ ក៏ដូចជាសេចក្ដីប្រាថ្នា ស្ដីពីប្រទេសវៀតណាមមួយដ៏ខ្លាំងមាំមួន អារិយ្យធម៌ និងសុភមង្គលនៅក្នុង ចក្ខុវិស័យឆ្នាំ២០៣០-២០៤៥ ដែលមហាសន្និបាតលើកទី១៣កំពុងឆ្ពោះទៅ ។ លោកឧត្តមសេនីយ៍ទោ Dang Quan Thuy អតីតអនុប្រធានរដ្ឋសភា និងជាអតីតប្រធានសមាគមន៍អតីតយុទ្ធជនវៀតណាមបានចែករំលែកថា៖ “ក្រោមការដឹកនាំរបស់បក្ស ប្រជាជនវៀតណាមសម្រេចបានជោគ ជ័យជាច្រើនណាស់។ យើងជឿជាក់ពីព្រោះថា បក្សគឺជាពន្លឺ ជាប្រាជ្ញា ជា ការច្នៃប្រឌិត និងជាចំណងសាមគ្គីភាពផងដែរ។ ហើយយើងត្រូវប្រែក្លាយ ការជឿជាក់នោះទៅជាសកម្មភាពជាក់ស្ដែង ដោយនាំសេចក្ដីសម្រេចចិត្ត របស់បក្សចូលក្នុងជីវភាពរស់នៅ ប្រែក្លាយសេចក្ដីសម្រេចចិត្តទៅជាការ ពិត។ ទន្ទឹមនឹងនោះ ការពារគោលមាគ៌ា គោលជំហររបស់បក្ស ប្រយុទ្ធ ប្រឆាំងនឹងការបំភ្លៃការពិត ការបែកបាក់បក្សជាមួយ ប្រជាជនផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ