កម្មវិធី “កម្លាំងមនុស្សធម៌” ឆ្នាំ២០២០
(VOVWORLD) - នាយប់ថ្ងៃទី១៨ខែមករា នៅទីក្រុងហូជីមិញ មជ្ឈឹមសមាគមន៍កាក បាតក្រហមវៀតណាមបានរៀបចំកម្មវិធី “កម្លាំងមនុស្សធម៌” ឆ្នាំ២០២០ ដោយប្រធានបទ “បុណ្យតេតដើម្បីជនក្រីក្រនិងជនរងគ្រោះដោយជាតិគីមី ពុលពណ៌លឿងទុំ” ឆ្នាំជូតទោស័ក២០២០។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បំផុសការផ្ញើរសារតាមទូរស័ព្ទដើម្បីរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភដល់ជនក្រីក្រ (រូបថត៖ VGP) |
អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃថា នេះជាកម្មវិធីដ៏មានអត្ថន័យមនុស្សសាស្ត្រដ៏ជ្រាល ជ្រៅ ដែលពង្រីកប្រពៃណីសប្បុរសធម៌របស់ប្រជាជន វៀតណាម បំផុស ឡើងការស្រឡាញ់គ្នារវាងមនុស្សជាមួយមនុស្ស ដើម្បីអោយកម្លាំងនៃ សាមគ្គីភាពនិងសប្បុរសធម៌ត្រូវបានរីករាលដាលដោយឥតឈប់ឈរក្នុង សង្គមទាំងមូល។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖
“បក្ស រដ្ឋ ជានិច្ចកាលប្រកាន់យ៉ាងខ្ជាប់នូវទស្សនៈអភិវឌ្ឍសេដ្ឋកិច្ច ដោយផ្សាភ្ជាប់នឹងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ធានាសន្តិ សុខសង្គម យកចិត្តទុកដាក់ ថែទាំដល់មុខសញ្ញាងាយរងគ្រោះក្នុងសង្គម។ នាពេលខាងមុខ រដ្ឋនឹងបន្តអនុវត្តយ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធ ភាព នូវកម្មវិធី គោលនយោបាយកាត់បន្ថយភាពក្រីក្រ ជួយឧបត្ថម្ភដល់ក្រុមមុខ សញ្ញាងាយរងគ្រោះ សំដៅឆ្ពោះទៅការកសាងសង្គមប្រកបដោយវិបុល ភាព សាមគ្គីភាព សប្បុរសធម៌ សមភាពនិងអារិយ្យធម៌។ នោះគឺតម្លៃនិង គោលដៅដ៏ខ្ពង់ខ្ពស់ដែលមនុស្សលោកកំពុងឆ្ពោះទៅរក”។
នៅកម្មវិធីនេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន បំផុសការផ្ញើរសារតាមទូរស័ព្ទដើម្បីរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភដល់ជនក្រីក្រក្នុងបុណ្យតេតប្រពៃណីឆ្នាំ២០២០នេះ៕