កម្មវិធី “និទាឃរដូវសម្រាប់កុមារ” លើកទី១៧ ទទួលបានប្រាក់ឧបត្ថម្ភជាង ៩៦ ពាន់លានដុង
(VOVWORLD) - នាយប់ថ្ងៃទី ១៦ ខែធ្នូ កម្មវិធី “និទាឃរដូវសម្រាប់កុមារ” លើកទី ១៧ ក្រោមប្រធានបទ “ហោះទៅអនាគត” ត្រូវបានមូលនិធិកុមារវៀតណាម សហការជាមួយអង្គភាពពាក់ព័ន្ធរៀបចំឡើងនៅទីក្រុងហាណូយ។
កម្មវិធី “និទាឃរដូវសម្រាប់កុមារ” លើកទី១៧ ទទួលបានប្រាក់ឧបត្ថម្ភជាង ៩៦ ពាន់លានដុង។ (រូបថត៖ qdnd.vn) |
កម្មវិធីនេះមានគោលបំណងលើកតម្កើង ហើយជាពិសេសសម្ដែងការដឹងគុណចំពោះអង្គការ និងបុគ្គលនានាដែលបានរួមដំណើរជាមួយមូលនិធិកុមារវៀតណាម រួមចំណែកថែទាំកុមារដែលមានស្ថានភាពរស់នៅលំបាក។ តាមរយៈព្រឹត្តិការណ៍នេះ មូលនិធិកុមារបន្តអំពាវនាវដល់សប្បុរសជននានា ជួយឧបត្ថម្ភដល់កុមារពិការ កុមារកំព្រា និងកុមារដែលមានស្ថានភាពលំបាក នៅទូទាំងប្រទេស។ នៅក្នុងកម្មវិធី មូលនិធិកុមារវៀតណាមទទួលបានទឹកប្រាក់ឧបត្ថម្ភជាង ៩៦ ពាន់លានដុង (ប្រហែល ៣,៩ លានដុល្លារអាមេរិក) ពីអង្គភាព និងបុគ្គលជាង ៥០ សម្រាប់កុមារក្នុងឆ្នាំ ២០២៤។
កម្មវិធី “និទាឃរដូវសម្រាប់កុមារ” គឺជាសកម្មភាពប្រចាំរបស់មូលនិធិកុមារវៀតណាម ក្នុងបំណងកៀរគរធនធានសង្គមប្រកបដោយប្រសិទ្ធភាពទាំងក្នុងនិងក្រៅប្រទេសដើម្បីកុមារ។ ក្រោយរយៈពេល ១៦ ឆ្នាំត្រូវបានរៀបចំឡើង កម្មវិធីបានរៃអង្គាសទឹកប្រាក់បានជាង ១៣៧៥ ពាន់លានដុង (ជាង ៥៦ លានដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភកុមារដែលមានស្ថានភាពលំបាកប្រហែល ៤ លាននាក់៕