កម្មវិធី “បុណ្យតេតវៀតណាម” បានបើកនៅសារមន្ទីហាណូយ

កម្មវិធី “បុណ្យតេតវៀតណាម” បានបើកនៅសារមន្ទីហាណូយ - ảnh 1
រូបថតៈ TTXVN


(VOVworld)- កម្មវិធី “បុណ្យតេតវៀតណាម” បានបើកនាយប់ថ្ងៃទី ២៩មករា
នៅសារមន្ទីហាណូយ។​នេះជាសកម្មភាពវប្បធម៌លេចធ្លោរបស់រដ្ឋធានីហាណូយ សំដៅអំណរសាទរជោគជ័យនៃមហាសន្និបាតបក្សលើកទី១២ និងទទួលនិទាឃ រដូវឆ្នាំវកអដ្ឋស័ក២០១៦។ លោក Nguyen Tien Da នាយកសារមន្ទីហាណូយ
បានឲ្យដឹងថា៖

        “នៅក្នុងកម្មវិធី “បុណ្យតេតវៀតណាម”នេះមានលក្ខណៈដោយឡែកមួយ នោះគឺជាការប្រមូលផ្តុំនូវស្ថាប័ត្យកម្ម ដែលក្នុងនោះមានសាលារៀនស្រុកស្រែមួយ
ខ្លោងទ្វាភូមិ Mong Phu ដែលបង្កើតឡើងសញ្ញាវប្បធម៌របស់ជនរួមជាតិវាល
សណ្តទន្លេ Cuu Long ។ ការតាំងបង្ហាញនៅទីនេះគឺធ្វើយ៉ាងមេចដើម្បីពេល ទស្សនាយើងបានឃើញនូវប្រពៃណីរបស់បុណ្យតេតវៀតណាម”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ