កម្មវិធី "Vu Lan - កត្តញ្ញូធម៌និងប្រជាជាតិ" ឆ្នាំ ២០២៣៖ រីកសាយភាយសេចក្តី ស្រឡាញ់និងការដឹងគុណ
(VOVWORLD) - កម្មវិធីត្រូវបាន រៀបចំឡើងដើម្បីពង្រីកប្រពៃណីកត្តញ្ញូធម៌របស់ប្រជាជាតិនិយាយរួម និងកត្តញ្ញូធម៌នៃ ពុទ្ធសាសនានិយាយដោយឡែក; រីកសាយភាយយ៉ាងខ្លាំងក្លានូវគុណតម្លៃដ៏ល្អប្រសើរ នៃកត្តញ្ញូធម៌ដល់សហគមន៍ពុទ្ធបរិស័ទ និងអ្នកស្រឡាញ់ពុទ្ធសាសនានៅទាំងក្នុង និង ក្រៅប្រទេស។
កម្មវិធីជួបប្រាស្រ័យសិល្បៈ “Vu Lan - កត្តញ្ញូធម៌ និងប្រជាជាតិ” ឆ្នាំ ២០២៣។ (រូបថត៖ TTXVN) |
នាយប់ថ្ងៃទី ២៤ សីហា កម្មវិធីជួបប្រាស្រ័យសិល្បៈ “Vu Lan - កត្តញ្ញូធម៌ និងប្រជាជាតិ” ឆ្នាំ ២០២៣ បានប្រព្រឹត្តទៅនៅរោងល្ខោនធំហាណូយ។ កម្មវិធីត្រូវបាន រៀបចំឡើងដើម្បីពង្រីកប្រពៃណីកត្តញ្ញូធម៌របស់ប្រជាជាតិនិយាយរួម និងកត្តញ្ញូធម៌នៃ ពុទ្ធសាសនានិយាយដោយឡែក; រីកសាយភាយយ៉ាងខ្លាំងក្លានូវគុណតម្លៃដ៏ល្អប្រសើរ នៃកត្តញ្ញូធម៌ដល់សហគមន៍ពុទ្ធបរិស័ទ និងអ្នកស្រឡាញ់ពុទ្ធសាសនានៅទាំងក្នុង និង ក្រៅប្រទេស។ ថ្លែងមតិក្នុងពិធីបើក ព្រះតេជគុណ Thich Gia Quang អនុប្រធានក្រុម ប្រឹក្សាភិបាល ប្រធានគណៈកម្មការព័ត៌មានិងទំនាក់ទំនងនៃមជ្ឈិមសមាគមពុទ្ធ សាសនាវៀតណាម និងជាប្រធានគណៈកម្មការរៀបចំកម្មវិធី មានពុទ្ធដីការថា ពិធី បុណ្យ Vu Lan មិនត្រឹមតែជាទិវាបុណ្យសាសនាដ៏ពិសិដ្ឋប៉ុណ្ណោះទេ ថែមទាំងជាទិវា បុណ្យនៃសេចក្ដីសប្បុរស ដែលបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅពិសេស ណែនាំមនុស្សម្នាក់ៗ ឲ្យត្រឡប់ទៅរកប្រភពដើមនៃប្រជាជាតិនិងជីដូនជីតា។ កម្មវិធីជួបប្រាស្រ័យសិល្បៈ "Vu Lan - កត្តញ្ញូធម៌និងប្រជាជាតិឆ្នាំ ២០២៣" មានគោលបំណងចង់លើកតម្កើងនិង ពង្រីកគុណធម៌ផឹកទឹកនឹកដល់ប្រភពដើម - ការដឹងគុណ និងតបស្នងសងគុណចំពោះបុព្វ ការិជន វីរយុទ្ធជនពលី វីរអ្នកម្ដាយវៀតណាម យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈចំពោះប្រទេសជាតិ៕