កម្លាំង​ការពារ​សមុទ្រជប៉ុន បំពេញ​ទស្សនកិច្ច​នៅបញ្ជាការដ្ឋានប៉ូលីស​សមុទ្រ​​តំបន់​លេខ ២

(VOVWORLD) - នាថ្ងៃទី ១៧ ខែកុម្ភៈ គណៈប្រតិភូកម្មាភិបាល និងបុគ្គលិកនៃកប៉ាល់ Settsu និងកម្លាំងការពារសមុទ្រជប៉ុន ដឹកនាំដោយឧត្តមសេនីយ៍ត្រី Nagai Nobukazu មេបញ្ជាការរងនៃកងកម្លាំង បានទៅទស្សនាបញ្ជាការដ្ឋានប៉ូលីសសមុទ្រតំបន់លេខ ២ ដែលឈរជើងនៅខេត្ត Quang Nam ។
កម្លាំង​ការពារ​សមុទ្រជប៉ុន បំពេញ​ទស្សនកិច្ច​នៅបញ្ជាការដ្ឋានប៉ូលីស​សមុទ្រ​​តំបន់​លេខ ២ - ảnh 1បញ្ជាការដ្ឋានឆ្មាំសមុទ្រតំបន់លេខ ២ ប្រគល់វត្ថុអនុស្សាវរីយ៍ជូនថ្នាក់ដឹកនាំនៃកងកម្លាំងការពារសមុទ្រជប៉ុន  (រូបថត៖ qdnd.vn)

ទទួលជួបគណៈប្រតិភូ លោកវរសេនីយ៍ឯក Tran Quang Tuan មេបញ្ជាការប៉ូលីសសមុទ្រតំបន់លេខ ២ បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះគឺជាឱកាសដ៏ល្អសម្រាប់ភាគីទាំងពីរចែករំលែក និងស្វែងយល់បទពិសោធន៍ក្នុងការអនុវត្តច្បាប់នៅសមុទ្រ ក៏ដូចជាបង្កើនការជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការ និងការយល់ដឹងគ្នាទៅវិញទៅមក សំដៅបង្ហាញពីទំនាក់ទំនងមិត្តភាព បង្កើនទំនុកចិត្ត និងការយោគយល់គ្នារវាងប៉ូលីសសមុទ្រវៀតណាម និងកងកម្លាំងការពារសមុទ្រជប៉ុន។

គណៈប្រតិភូកម្មាភិបាល និងបុគ្គលិកនៃកងកម្លាំងការពារសមុទ្រជប៉ុន បានទៅទស្សនាសកម្មភាពរបស់បញ្ជាការដ្ឋានតំបន់លេខ២ និងនាវាប៉ូលីសសមុទ្រលេខ ៨០០២ នៅកំពង់ផែ២១ បញ្ជាការដ្ឋានប៉ូលីសសមុទ្រតំបន់លេខ ២ផងដែរ៕

  

ប្រតិកម្មទៅវិញ

ផ្សេងៗ