កម្លាំងប្រឆំាងនៅស៊ីរីប្រកាសបញ្ឈប់ការគោរពផែនការសន្តិភាព

កម្លាំងប្រឆំាងនៅស៊ីរីប្រកាសបញ្ឈប់ការគោរពផែនការសន្តិភាព - ảnh 1
ផែនការរបស់លោកAnnanមិនអាចជួយបញ្ឈប់អំពើ
ហឹង្សានៅស៊ីរី(រូបថតៈInternet)

(VOVworld)-នាថ្ងៃទី ៤មិថុនាវរសេនីយ៌ត្រី Sami al-Kurdi អ្នកនាំពាក្សក្រុមប្រឹក្សា
យោធានៃកម្លំាងប្រឆំាងនៅស៊ីរីបានប្រកាសថា កងកម្លំាងនេះ មិនអនុវត្តកិច្ចសន្យា ចំពោះផែនការសន្តិភាពរបស់បេសកជនពិសេសរួមនៃ អ.ស.ប និងសម្ព័ន្ធអារ៉ាប់
(AL)Kofi Annan ពីព្រោះផែនការនេះមិនអាចជួយបញ្ឈប់ស្ថានភាពហឹង្សាដែល កំពុងឡើងជណ្តើនៅស៊ីរី។ លោក Sami al-Kurdi ក៏លើកច្បាស់ថា “យើងខ្ញុំ

សម្រេចថាបញ្ឈប់ការសន្យាចំពោះផែនការនេះ និងចាប់ផ្តើមឡើងវិញបណ្តាការ វាយប្រហារទៅលើកម្លំាងរដ្ឋាភិបាលចាប់ពីថ្ងៃទី១មិថុនា ជាកាលបរិចេ្ឆតចុង
ក្រោយដែលកងកម្លំាងនេះសំណូមពរប្រធានាធិបតី Bashar al-Assad ត្រូវបញ្ឈប់
អំពើហឹង្សា”។ លោក Sami al-Kurdi ក៏ចាត់ទុក ផងដែរថាក្រុមអ្នកសង្កេតការ
របស់ អ.ស.បនៅប្រទេសនេះ ត្រូវក្លាយទៅជា “ក្រុមពង្រឹងសន្តិភាព”៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ