រដ្ឋមន្រ្តីការបរទេសអាមេរិកអំពាវនាវរស្ស៊ីគាំទ្រក្នុងបញ្ហាស៊ីរី។
(VOV) /  
VOV-ថ្លែងមតិក្នុងសន្និសីទកាសែត១ នៅរដ្ឋធានី Stockholm ស៊ុយអែដនាថ្ងៃទី៤
មិថុនា រដ្ឋមន្រ្តីការបរទេសអាមេរិក HillaryClinton បានចាត់ទុកថាការគាំទ្រ
របស់រុស្ស៊ីគឺចាំបាច់ក្នុងការស្វែងរកដំណោះស្រាយឲ្យវិបត្តិនៅស៊ីរី។លោកស្រី
HillaryClinton បានអោយដឹងថា ក្នុងប៉ុន្មានថ្ងៃកន្លងទៅលោកស្រីបានដំណើរ
ការចរចារជាមួយសមភាគីរស្ស៊ីSergei Lavrovតាមទូរសព្ទដោយចាត់ទុក
ថាដើម្បីទទួលបានដំណើរផ្ទេប្តូរសិទ្ឋិអំណាចនយោបាយនៅស៊ីរី ត្រូវកា
ជួយឧបត្ថម្ភពីរុស្ស៊ី។ក្នុងពេលនោះបេសកជនពិសេសរបស់អង្គការសហ
ប្រជាជាតិអំពីស៊ីរី លោកKofi Annan បានសំណូមពរឲ្យពិនិត្យមើលការខំប្រឹង
ប្រែងយ៉ាងទៀងទាត់ក្នុងគោលដៅបញ្ឈប់វិបត្តិនៅស៊ីរី។នាថ្ងៃទី៧មិថុនាខាង
មុខ លោកKofi Annanនឹងពិភាគ្សាអំពីវិបត្តិនៅស៊ីរីនៅក្រុមប្រឹក្សាសន្តិសុខនិង
នៅមហាសន្និបាទអង្គការសហប្រជាជាតិ៕
-VOV