កម្លាំងអ្នកជំនាញវៀតណាមដែលបានជួយឧបត្ថម្ភដល់បដិវត្តន៍កម្ពុជាក្នុងដំណាក់កាល១៩៧៩-១៩៨៩ទទួលបានគ្រឿងឥស្សរិយយសផ្កាយមាស
(VOVWORLD) - ក្នុងចន្លោះពីឆ្នាំ១៩៧៩ដល់ឆ្នាំ ១៩៨៩ បក្សនិងរដ្ឋ វៀតណាមបានបញ្ជូនកម្មាភិបាលចំនួន៣ម៉ឺន៥ពាន់នាក់ទៅ ជួយឧបត្ថម្ភប្រទេសមិត្ត។
ទិដ្ឋភាពនៅពិធីប្រគល់គ្រឿងឥស្សរិយយស (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី១២ ខែកក្កដា នៅរដ្ឋធានីហាណូយ ខុទ្ទកាល័យមជ្ឈឹមបក្សវៀត ណាមបានសហការជាមួយស្ថាប័នទាក់ទិននានារៀបចំពិធីប្រគល់គ្រឿងឥស្សរិយយសផ្កាយមាសជូនចំពោះកម្លាំងអ្នកជំនាញវៀតណាមដែលបានជួយឧបត្ថម្ភ ដល់បដិវត្តន៍កម្ពុជាក្នុងចន្លោះពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨៩។
តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ លោក Tran Quoc Vuong សមាជិកការិយា ល័យនយោបាយ អចិន្រ្តៃយ៍គណៈលេខាមជ្ឈឹម បានសង្កត់ធ្ងន់ថា មុននេះជាង ៤០ឆ្នាំចំពោះមុខរាល់ឧក្រិដ្ឋកម្មដ៏សាហាវឃោឃៅព្រៃផ្សៃបំផុតរបស់ពួកខ្មែរក្រហមដែលបានបង្កឡើងលើប្រជាជនវៀតណាមនិងប្រជាជនកម្ពុជា ព្រមទាំង ដើម្បីឆ្លើយតបនឹងការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គី សង្គ្រោះជាតិ កម្ពុជាដែលបានស្នើអោយវៀតណាមជួយឧបត្ថម្ភរំដោះប្រទេសកម្ពុជាអោយរួច ផុតពីគ្រោះប្រល័យពូជសាសន៍នោះ កងទ័ពស្ម័គ្រចិត្តវៀតណាមរួមជាមួយកង ទ័ពនិងប្រជាជនកម្ពុជាបានផ្ដួលរលំរបបខ្មែរក្រហម។ ប្រការនេះបានជួយបញ្ចប់ ដំណាក់កាលមួយដ៏ខ្មៅងងឺតក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិកម្ពុជា ហើយបើក យុគសម័យថ្មីនៃការរស់រៀនមានជីវិតឡើងវិញ និងការរីកចម្រើនគ្រប់ ជ្រុងជ្រោយរបស់ទឹកដីនិងមនុស្សកម្ពុជាផងដែរ។ ក្នុងចន្លោះពីឆ្នាំ១៩៧៩ដល់ឆ្នាំ ១៩៨៩ បក្សនិងរដ្ឋវៀតណាមបានបញ្ជូនកម្មាភិបាលចំនួន៣ម៉ឺន៥ពាន់នាក់ទៅ ជួយឧបត្ថម្ភប្រទេសមិត្ត។ លោក Tran Quoc Vuong បានអះអាងថា៖
“គុណូបការៈដ៏ធំធេងរបស់កម្មាភិបាល កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀត ណាមត្រូវបានកត់ត្រាចងចាំក្នុងប្រវត្តិសាស្ត្រនៃប្រជាជាតិទាំងពីរ វៀតណាមនិង កម្ពុជា ជារៀងរហូត។ ហើយការពិតបានបង្ហាញថា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាក្រោមការគាំពាររបស់អង្គការ សហប្រជាជាតិបានចេញសាលក្រមជាផ្លូវការដែលកាត់ទោសមេដឹកនាំកំពូល នានានៃរបបខ្មែរក្រហមអោយជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ”។
លោក Tran Quoc Vuong ក៏មានគោលបំណងថា បណ្ដាអតីតអ្នកជំនាញ វៀតណាមនៅកម្ពុជានឹងបន្តជាស្ពាន តភ្ជាប់ចំណងមិត្តភាពសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរក៏ដូចជារួមចំណែកទៅក្នុងការអភិវឌ្ឍនៃប្រជាជាតិ ទាំងពីរផងដែរ៕