ក្រិកនិងក្រុមម្ចាស់បំណុលមិនទទួលបានកិច្ចព្រមព្រៀងជួយឧបត្ថម្ភ

ក្រិកនិងក្រុមម្ចាស់បំណុលមិនទទួលបានកិច្ចព្រមព្រៀងជួយឧបត្ថម្ភ - ảnh 1
ក្រិកនិងក្រុមម្ចាស់បំណុលមិនទទួលបានកិច្ចព្រមព្រៀងជួយឧបត្ថម្ភ (KT)


        Vovworld-ការចរចាររវាងក្រិកនិងក្រុមម្ចាស់បំណុលនាថ្ងៃទី១៤មិថុនា​បាន​
បញ្ចប់ដោយមិនទទួលបានកិច្ចព្រមព្រៀងណាមួយឡើយ។ ប្រការនេះមាន​ន័យ
​ថា មានលទ្ធភាពជាច្រើនក្រិកធ្លាក់ក្នុងស្ថានភាពក្ស័យធុននិងប្រឈមមុខនឹង​គ្រោះ
អាសន្នផ្ដាច់ចេញពីដំបន់ចាយប្រាក់អឺរ៉ូ (Eurozone)។ ភាគី EU បានចាត់​ទុក​ថា
សំណើររបស់ក្រិកមិនទាន់គ្រប់គ្រាន់ឡើយដោយមិនទាន់នាំចេញការកំណែ​ទម្រង់
ចាំបាច់ធានាដើម្បីបណ្ដារបបហិរញ្ញវត្ថុដោះស្រាយសំរាប់ខ្ទង់ថវិការជួយ​ឧបត្ថម្ភចុង
ក្រោយ។​ខណៈពេលនោះសេដ្ឋកិច្ចវិទូជួរមុខរបស់​ IMF លោក Olivier Blanchard
បានអះអាងថា ដើម្បីទទួលបានកិច្ចព្រមព្រៀងចុងក្រោយ ក្រិកត្រូវ​តែដោះស្រាយ
ប្រព័ន្ធប្រាក់បៀវត្សចូលនិវត្តន័ ដែលនាបច្ចុប្បន្នកំពុងជាអំរែកដោយស្រូប​យក១៦%
ក្នុងខឿនសេដ្ឋកិច្ចនៃប្រទេសនេះ។ រីឯខ្លួនវិញ រដ្ឋអំណាចក្រិក​បាន​រិះគន់​ម្ចាស់
បំណុលដោយចាត់ទុកថា រាល់សំណូមពរពោលខាងលើគឺមិន​សមហេតុសមផល
ឡើយនិងតឹងរឹងពេក។ Athen បានសង្កត់ធ្ងន់ថា ការដែលមិន​ទទួល​បាន​លទ្ធផល
ចុងក្រោយគឺដោយកំហុសរបស់ IMF។

តាមផែនការបណ្ដាភាគីនឹងបន្តពិភាគ្សាអំពីបញ្ហាវិបត្តិបំណុលរបស់ក្រិកក្នុងកិច្ចប្រជុំ
បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុដែលបានរៀបចំនៅ Luxembourg នាថ្ងៃទី១៨​មិថុនាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ