ក្រិកប្រកាសជាផ្លូវការមិនអាចទូទាត់បំណុលទាំងស្រុង

ក្រិកប្រកាសជាផ្លូវការមិនអាចទូទាត់បំណុលទាំងស្រុង - ảnh 1
ក្រិកប្រកាសជាផ្លូវការមិនអាចទូទាត់បំណុលទាំងស្រុង (Image: VNA)


(VOVworld) – ៣ ថ្ងៃក្រោយកាលកំណត់ដែលក្រិកត្រូវទូទាត់បំណុលសំរាប់
មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) មូលនិធិស្ថិរភាពហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូ
 (EFSF) បានប្រកាសជាផ្លូវការថា៖ Athens បានបាត់បង់លទ្ធភពទូទាត់ទាំងស្រុង ។ កាយវិការនេះអាចធ្វើឲ្យក្រិកចាកចេញពីតំបន់ចាយប្រាក់អឺរ៉ុប (Eurozone) ភ្លាមមួយរំពិចដែលនឹងបណ្ដាលឡើងផលវិបាកដ៏ធ្ងន់ធ្ងរចំពោះតំបន់នេះ។
EFSF បាននាំចេញសេចក្តីប្រកាសពោលខាងលើមុនការបោះប្រជាមតិនៅ
ក្រិកអំពី គោល​នយោបាយសេដ្ឋកិច្ចត្បិតត្បៀត ប៉ុន្តែ មិនមែនស្នើរឲ្យ Athens
ត្រូវទូទាត់ បំណុលពោលខាងលើនៅឡើយ។ EFSF កំពុងគ្រប់គ្រងបំណុល
ក៏ដូជា ប័ណ្ឌជាតិរបស់ក្រិកដែលមានតំលៃសរុបដល់ ១៤៤,៦ ពាន់លានអឺរ៉ូ
ស្មើរនឹង ១៦០ ពាន់លានដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ