ក្រិកមិនទាន់មានឱកាសទទួលបានខ្ទង់ប្រាក់ជំនួយ

(VOVworld) – នាថ្ងៃទី ២១ វិច្ឆិកា ក្នុងកិច្ចប្រជុំជាបន្ទាន់ នៅទីក្រុង Brussels បែលហ្ស៊ីក បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) និងមូលនិធិ រូបីយវត្ថុអន្តរជាតិ
(IMF) មិនទាន់ទទួលបានការព្រមព្រៀងអំពីការរំលាយ ខ្ទង់ប្រាក់ ជំនួយចំនួន ៤០ ពាន់លានដុល្លាអាមេរិក ដែលសហភាពអឺរ៉ុប (EU) និង IMF លៃទុកឲ្យក្រិកសំដៅ
ជួយប្រទេសនេះរួចផុតពីគ្រោះអាសន្នធនក្ស័យ ក្នុងខែនេះ។តាមសេចក្តីប្រកាសរបស់
មជ្ឃដ្ឋាន អ្នកហិរញ្ញវត្ថុក្នុងតំបន់ឲ្យដឹងថា៖ បណ្ដាភាគីទាក់ទិននឹងដំណើរកិច្ចប្រជុំ
ឡើងវិញ នាថ្ងៃទី ២៦ វិច្ឆិកា។ IMF បានប្រកាសថា៖ បើសិនជាក្រិកមិនអនុវត្តគោល
ដៅកាត់បន្ថយបំណុល សាធារណៈរបស់ខ្លួនទេ នោះគឺ IMF ត្រូវដកថយពីការខំប្រឹង
ប្រែង ស្ថិរភាពសេដ្ឋកិច្ចសំរាប់ក្រិក។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីក្រិក លោក  Antonis
Amaras បានសង្កត់ធ្ងន់ថា៖ បណ្ដាដៃគូរ EU និង IMF ត្រូវការអនុវត្តរាល់មាត្រាដែល
អង្កការទាំង ២​ នេះបានសន្យា។ លោកសង្កត់ធ្ងន់ទៀតថា៖ មិនត្រឹមតែ អានាគត
របស់ក្រិក ប៉ុណ្ណោះទេ ថែមទាំង ស្ថិរភាពនៃតំបន់ Eurozone ទាំងមូលទៀតផងផ្អែក
លើជោគ ជ័យនៃកិច្ចប្រជុំអំពីការរំសាយខ្ទង់ប្រាក់ជំនួយចាំបាច់ឲ្យក្រិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ