ការកសាងទំនុកចិត្តនិងការគោរពគ្នាទៅវិញទៅមកគឺមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងទំនាក់ទំនងវៀតណាម-អាមេរិក

(VOVWORLD) - ថ្លែងនៅក្នុងពិធីបើក ឯកអគ្គរដ្ឋទូតលោក Ha Kim Ngoc បានលើកឡើងថា សៀវភៅរបស់លោកឯកអគ្គរដ្ឋទូត Ted Osius គឺជាឯកសារយោងដ៏មានតម្លៃសម្រាប់អ្នកស្រាវជ្រាវ ប្រវត្តិវិទូ អ្នកប្រាជ្ញ និស្សិតនិងអ្នកដែលបំពេញការងារទាក់ទងផ្ទាល់ ជាមួយទំនាក់ទំនង វៀតណាម - អាមេរិក។ 
ការកសាងទំនុកចិត្តនិងការគោរពគ្នាទៅវិញទៅមកគឺមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងទំនាក់ទំនងវៀតណាម-អាមេរិក - ảnh 1ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Ted Osius និងគម្របសៀវភៅថ្មីស្តីពីទំនាក់ទំនងអាមេរិក-វៀតណាម (រូបថត៖ VOV)

នៅថ្ងៃទី ១០ ខែសីហា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Ha Kim Ngoc បានចូលរួមពិធីបង្ហាញមុខសៀវភៅដែលមានចំណងជើងថា៖ “គ្មានអ្វីដែលមិនអាចទៅរួចទេ៖ ដំណើរការផ្សះផ្សាររវាងសហរដ្ឋអាមេរិកនិងវៀតណាម” របស់អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀត ណាមTed Osius។ ពិធីនេះបានធ្វើឡើងតាមទម្រង់អនឡាញ។

ថ្លែងនៅក្នុងពិធីបើក ឯកអគ្គរដ្ឋទូតលោក Ha Kim Ngoc បានលើកឡើងថា សៀវភៅរបស់លោកឯកអគ្គរដ្ឋទូត Ted Osius គឺជាឯកសារយោងដ៏មានតម្លៃសម្រាប់អ្នកស្រាវជ្រាវ ប្រវត្តិវិទូ អ្នកប្រាជ្ញ និស្សិតនិងអ្នកដែលបំពេញការងារទាក់ទងផ្ទាល់ជាមួយទំនាក់ទំនងវៀតណាម - អាមេរិក។ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានសង្កត់ធ្ងន់លើសារចែងក្នុងសៀវភៅ អំពីអត្ថន័យនិងសារៈសំខាន់នៃការបង្កើតការជឿទុកចិត្តនិងការគោរពគ្នាទៅវិញទៅមក ជាពិសេសការគោរពស្ថាប័ននយោបាយរបស់គ្នាទៅវិញទៅមក ដោយហេតុនេះ ជំរុញការផ្សះផ្សារ ការយោគយល់គ្នាទៅវិញទៅមក និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc ក៏បានថ្លែងអំណរគុណចំពោះការរួមចំណែកដ៏មានតម្លៃនិងជាក់ស្តែងរបស់សហគមន៍ធុរកិច្ចអាមេរិកនិងមានបំណងចង់ឲ្យអាមេរិកបន្តរួមដំណើរគាំទ្រនិងសហការយ៉ាងសកម្ម ដើម្បីវៀតណាមយកឈ្នះលើជំងឺរាតត្បាតកូវីដ ១៩ ស្តារសេដ្ឋកិច្ចប្រកបដោយចីរភាព និងកំណត់ឋានៈប្រទេសវៀតណាមឱ្យកាន់តែរឹងមាំនៅក្នុងខ្សែសង្វាក់តម្លៃនិងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ