ការកសាងព្រំដែនវៀតណាម-ចិនប្រកបដោយសន្តិភាព ស្ថិរភាព ធ្វើចរាចរណ៍យ៉ាងរលូនគឺសំខាន់ណាស់

(VOVWORLD) - លោកប្រធានរដ្ឋ បានស្នើឲ្យខេត្ត Lang Son បន្តលើកកំពស់ការទទួលខុសត្រូវក្នុងការបង្កើត ថែរក្សា និងពង្រីកទំនាក់ទំនងមិត្តភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមកជាមួយខេត្ត Guangxi និងបណ្ដាកម្លាំងសមត្ថកិច្ចរបស់ចិន ព្រមទាំងបង្កើនសកម្មភាពជួបប្រាស្រ័យ ការសម្របសម្រួលគ្នាដើម្បីធានាការធ្វើចរាចរណ៍ឲ្យបានរលូននៅតំបន់ច្រកទ្វារព្រំដែន បម្រើប្រជាជននិងអាជីវកម្មឲ្យបានល្អបំផុត។

ការកសាងព្រំដែនវៀតណាម-ចិនប្រកបដោយសន្តិភាព ស្ថិរភាព ធ្វើចរាចរណ៍យ៉ាងរលូនគឺសំខាន់ណាស់ - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc បានចុះត្រួតពិនិត្យការងារនៅច្រកទ្វារព្រំដែនអន្តរជាតិមិត្តភាព Lang Son។ (រូបថត៖ VOV)
នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីអបអរសាទរខួប ១៩០ឆ្នាំនៃទិវាបង្កើតខេត្ត Lang Son ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខេត្ត។
ថ្លែងនៅជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃថា Lang Son មានទីតាំងដ៏ងាយស្រួលនៅក្នុងលំហូរពាណិជ្ជកម្មនិងវិនិយោគ ហើយប្រៀបខ្លាំង របស់ខេត្តជាសេដ្ឋកិច្ចច្រកទ្វារព្រំដែន ដូច្នេះចាំបាច់ត្រូវផ្ដោតសំខាន់លើការធ្វើអាជីវកម្ម នូវប្រៀបខ្លាំងនេះ។ លោកប្រធានរដ្ឋក៏តម្រូវឲ្យខេត្ត បន្តយកចិត្តទុកដាក់ខ្ពស់ដល់ សន្តិសុខ ការពារជាតិ ទប់ស្កាត់ទាន់ពេលអំពើល្មើស រត់ពន្ធ លួចបន្លំពាណិជ្ជកម្ម ជាពិសេសនៅរយៈពេលចុងឆ្នាំ។ ក្រៅពីនោះ ខេត្តគួរតែចាត់វិធានការដោយម្ចាស់ការ និងសមស្របជាងទៀតក្នុងការធ្វើចរាចរណ៍ទំនិញនាំចូលនាំចេញផងដែរ។
នៅជំនួបធ្វើការនេះដែរ លោកប្រធានរដ្ឋបានលើកច្បាស់ថា ចិនជាដៃគូសហ ប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម ដែលមានទំនាក់ទំនងជា ប្រវត្តិសាស្ត្រ យូរអង្វែង ដូច្នេះការកសាងព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព អភិវឌ្ឍ និងធ្វើចរាចរណ៍យ៉ាងរលូនរវាងប្រទេសទាំងពីរគឺសំខាន់ណាស់។ លោក ប្រធានរដ្ឋ បានស្នើឲ្យខេត្ត Lang Son បន្តលើកកំពស់ការទទួលខុសត្រូវក្នុងការបង្កើត ថែរក្សា និងពង្រីកទំនាក់ទំនងមិត្តភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមកជាមួយខេត្ត Guangxi និងបណ្ដាកម្លាំងសមត្ថកិច្ចរបស់ចិន ព្រមទាំងបង្កើនសកម្មភាពជួបប្រាស្រ័យ ការសម្របសម្រួលគ្នាដើម្បីធានាការធ្វើចរាចរណ៍ឲ្យបានរលូននៅតំបន់ច្រកទ្វារព្រំដែន បម្រើប្រជាជននិងអាជីវកម្មឲ្យបានល្អបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ