ក្រិកសន្យាដោះស្រាយស្ថានភាពជនអន្តោប្រវេសន៍ជាប់កាំងស្ទះនៅខ្សែព្រំដែន
|
ក្រិកសន្យាដោះស្រាយស្ថានភាពជនអន្តោប្រវេសន៍ជាប់កាំងស្ទះនៅខ្សែព្រំដែន (Image: VNA) |
(VOVworld) – នាថ្ងៃទី ១២ មិនា ប្រទេសក្រិកបានប្រកាសដាក់គោលដៅ
ដោះស្រាយស្ថានភាពជនអន្តោប្រវេសន៍កំពុងជាប់ស្ទះនៅតំបន់ខ្សែព្រំដែន
ជាមួយ Macedonia ក្នុងរយៈពេល ១ សប្តាហ៍ ។ រដ្ឋមន្ត្រីក្រសួងទទួលបន្ទុក
សម្របសម្រួលជនអន្តោប្រវេសន៍របស់ក្រិកលោក Dimitris Vitsas បានឲ្យ
ដឹងថា៖ Athens កំពុងបញ្ចុះបណ្ចូលជនចំណាកស្រុកទៅបណ្ដាមជ្ឈ មណ្ឌល
ទទួលជនភៀសខ្លួនផ្សេងៗនៅប្រទេសនេះ។ នាសប្តាហ៍ខាងមុខ មជ្ឈ
មណ្ឌលទទួលជនចំណាកស្រុកចំនួន ៥ សែនកន្លែងក្នុងទូទាំងប្រទេស
ក្រិកនឹង ទទួលជនភៀសខ្លួនចំនួន ១២ ពាន់នាក់៕