ក្រិកស្វែងរកកិច្ចព្រមព្រៀងយល់ព្រមបានជាមួយបណ្ដាម្ចាស់បំណុល


ក្រិកស្វែងរកកិច្ចព្រមព្រៀងយល់ព្រមបានជាមួយបណ្ដាម្ចាស់បំណុល - ảnh 1
ក្រិកស្វែងរកកិច្ចព្រមព្រៀងយល់ព្រមបានជាមួយបណ្ដាម្ចាស់បំណុល (Image: VNA)

(VOVworld) – នាយករដ្ឋមន្ត្រីក្រិក លោក Alexis Tsipras បានសម្តែងគោលបំណង
ទទួលបាន “កិច្ចព្រមព្រៀងយល់ព្រមបាន”​ មួយក្នុងកាលៈទេសៈ ក្រិកនៅមានការ
ខ្វែង គំនិតជាមួយបណ្ដាម្ចាស់បំណុលក្នុងតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) អំពីខ្ទង់កំណែ ទម្រង់ថ្មីដែលជាលក្ខ័ណចាប់បង្ខំដើម្បី Athens ទទួលបានប្រាក់ចំនួន ៧ លានអឺរ៉ូ
ក្នុងកញ្ចប់ជំនួយ ២៤០ ពាន់លានអឺរ៉ូដែលបានលៃទុកឲ្យប្រទេសនេះពីឆ្នាំ ២០១០។
នាថ្ងៃទី ៣០ មិនា ថ្លែងមតិក្នុងការសួរដេញដោលនៅរដ្ឋសភា លោក Tsipras បាន
អះអាងថា៖ រដ្ឋាភិបាលកំពុងស្វែងរកកិច្ចព្រមព្រៀងដ៏ត្រឹមត្រូវជាមួយបណ្ដាដៃគូ
ក្នុង Eurozone បន្ទាប់ពីប្រទេសនេះនាំចេញរាល់វិធានការកំណែទម្រង់ដែលមិនត្រូវ ការកាត់បន្ថយប្រាក់បៀវត្សរ៍ឬប្រាក់ជំនួយនិវត្ដន៍ទេ។ នាបច្ចុប្បន្ន បណ្ដាអ្នកជំនាញ
ការ IMF និង EU កំពុងពិនិត្យមើលបញ្ជីរាយនាមកំណែទម្រង់ដែល Athens ទើប
នឹងដាក់ ជូន ក្នុងការខំប្រឹងប្រែងបញ្ចុះបញ្ចូលអ្នកម្ចាស់បំណុលនានារំដោះកញ្ចប់
ជំនួយមាន តំលៃ ៧,២ ពាន់លានអឺរ៉ូ។ ប៉ុន្តែ អ្នកនាំពាក្យនៃគណៈកម្មការអឺរ៉ុប (EC)
 លោក Margaritis Schinas បានព្រមានថា៖ ភាគីនានាមិនទាន់ទទួលបានកិច្ចព្រម
ព្រៀងណា មួយឡើយ។ តាមគំរោង មជ្ឈដ្ឋានមន្ត្រី Eurozone​ នឹងដំណើរកិច្ចប្រជុំ
អំពីបញ្ហានេះ ក្នុងសប្តាហ៍នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ