(VOVworld)-អ្នកនាំពាក្យរដ្ឋាភិបាលក្រិក លោកស្រី Olga Gerovasili នាថ្ងៃទី៥
សីហាបានឲ្យដឹងថា ប្រទេសនេះមានលទ្ធភាពជាច្រើននឹងរៀបចំការបោះឆ្នោត
មុនកាលកំណត់នារដូវស្លឹកឈើជ្រុះខាងមុខ។ តាមលោកស្រី Gerovasili ថា
ការដែលក្រិក រៀបចំការបោះឆ្នោតមុនកាលកំណត់ដែរឬទេ គឺអាស្រ័យទៅលើ
ស្ថិរភាពរបស់ រដ្ឋាភិបាលក្រិកនាពេលខាងមុខ។
មុននោះ ក្នុងការថ្លែងមតិដែលបានចុះផ្សាយលើទំព័រReaknews.gr របស់
ក្រិកមេដឹកនាំគណៈបក្សឆ្វេងនិយម Syriza លោក Panagiotis Lafazanis បាន
អំពាវនាវឲ្យសមាជិកសភាក្នុងគណៈបក្សទាំងអស់ ច្រាលចោលកម្មវិធីកែទម្រង់
និង ត្បិតត្បៀតថវិការថ្មីរបស់នាយករដ្ឋមន្ត្រី Tsipras ផងដែរ៕