កូរ៉េខាងជើងការពារវិធានការបង្កើនយោធា
(VOVWORLD) - អនុរដ្ឋមន្ត្រីការបរទេស និងជាប្រធានស្ថានបេសកកម្មកូវ៉េខាងជើង លោក Kim Son-kyong បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងកំពុងបង្កើនសមត្ថភាពស្វ័យការពារ ដើម្បីឆ្លើយតបនឹង "ចលនាយោធាដ៏គ្រោះថ្នាក់" ដោយអះអាងថា នេះគឺជាសកម្មភាពស្របច្បាប់ ដើម្បីធានានូវសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសជាតិ។
ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ នៅព្រឹកថ្ងៃទី១៩ ខែមករា។ រូបថត៖ TTXVN |
ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) នាថ្ងៃតី ២២ មករា បានចុះផ្សាយព័ត៌មាននៅកិច្ចប្រជុំជាន់ខ្ពស់លើកទី ១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM) នៅប្រទេសអ៊ូហ្គង់ដាថា កូរ៉េខាងជើងបានការពារវិធានការបង្កើនសមត្ថភាពយោធា ជាមធ្យោបាយមួយដើម្បីអនុវត្តន៍សិទ្ធិអធិបតេយ្យភាពស្របច្បាប់។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ អនុរដ្ឋមន្ត្រីការបរទេស និងជាប្រធានស្ថានបេសកកម្មកូវ៉េខាងជើង លោក Kim Son-kyong បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងកំពុងបង្កើនសមត្ថភាពស្វ័យការពារ ដើម្បីឆ្លើយតបនឹង "ចលនាយោធាដ៏គ្រោះថ្នាក់" ដោយអះអាងថា នេះគឺជាសកម្មភាពស្របច្បាប់ ដើម្បីធានានូវសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសជាតិ។ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងទទួលបន្ទុកទំនាក់ទំនងជាមួយអង្គការអន្តរជាតិបានអះអាងថា ការតស៊ូរបស់កូរ៉េខាងជើងដើម្បីការពារសិទ្ធិអធិបតេយ្យភាពគឺសមស្របទាំងស្រុងជាមួយនឹងមនោគមវិជ្ជារបស់ NAM ដែលប្រឆាំងជំទាស់នឹងរាល់ទម្រង់រំលោភបំពានលើអធិបតេយ្យភាពរបស់ប្រទេសមួយ និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង៕