កូរ៉េខាងជើង-គុយបាជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី
|
កូរ៉េខាងជើង-គុយបាជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី |
(VOV)_ទីភ្នាក់ងារសារព័ត៍មានកូរ៉េខាងជើង (KCNA) បានជូនដំណឹងនាថ្ងៃទី
១កក្កដាថា៖ នៅទីក្រុងព្យុងយ៉ាង ថ្នាក់ដឹកនាំ លោក Kim Jong Un អគ្គលេខាបក្ស
ពលករកូរ៉េខាងជើង បានជួបសន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សារដ្ឋ សមាជិកកា
រិយាល័យនយោបាយបក្សកុម្មុយនីស្តគុយបា លោក Salvador Valdes Mesa ។ នៅទី
នេះ ភាគីទាំងពីរបានឯកភាពជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី។ អនុប្រធាន
Salvador Valdes Mesa មានដំណើរបំពេញទស្សនកិច្ចនៅព្យុងយ៉ាង ចាប់ពីថ្ងៃទី២៨
ដល់ថ្ងៃទី៣០មិថុនា ដោយមានតួនាទីជាបេសកជនពិសេសរបស់ប្រធានរដ្ឋ លោក
Raul Catro ដើម្បីជំរុញទំនាក់ទំនងការទូត ជាមួយសាធារណរដ្ឋ ប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េ។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំ លោក Kim Jong Un បានបង្ហាញ
ទំនុកទុកចិត្តថា៖ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រពៃណីទ្វេភាគី
នឹងអភិវឌ្ឍន៍ថែមទៀតក្នុងអនាគត។
រីឯ លោក Salvador Valdes Mesa អះអាងថា៖ គោលនយោបាយមុនក៏ដូចជា
ក្រោយរបស់គុយប៉ា គឺអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជា
មួយកូរ៉េខាងជើង៕