កូរ៉េខាងជើងជំរុញទំនាក់ទំនងជាមួយអ៊ីរ៉ង់

(VOVWORLD) -    យោងតាមប្រភពព័ត៌មានកាបរទេសអ៊ីរ៉ង់ នាថ្ងៃទី៥ខែសីហា រដ្ឋមន្ត្រីការ បរទេសកូរ៉េខាងជើង លោក Ri Yong-ho នឹងអញ្ជើញ បំពេញទស្សនកិច្ចនៅ ប្រទេសមជ្ឈឹមបូព៌ានេះដោយគ្រោងនឹងប្រព្រឹត្តទៅ "នៅថ្ងៃទី ៧ ខែសីហា" ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។
កូរ៉េខាងជើងជំរុញទំនាក់ទំនងជាមួយអ៊ីរ៉ង់ - ảnh 1 រដ្ឋមន្ត្រីការ បរទេសកូរ៉េខាងជើង លោក Ri Yong-ho

យោងតាមផែនការនេះលោក Ri Yong-ho នឹងជួបពិភាក្សាជាមួយ សមភាគី អ៊ីរ៉ង់ លោក Mohammad Javad Zarif ស្តីអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី។ភាគី ទាំងពីរក៏នឹងផ្លាស់ប្តូរ បញ្ហានានាដែលគួរឲ្យយកចិត្តទុកដាក់ដូចគ្នាផងដែរ។ គួរបញ្ជាក់ថាអ៊ីរ៉ង់ជាសម្ព័ន្ធមិត្តយូរអង្វែងរបស់កូរ៉េខាងជើងនៅមជ្ឈឹមបូព៌ា ហើយ ប្រទេសទាំងពីរសុទ្ធតែប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ