កូរ៉ខាងជើងត្រៀមរៀបចំបាញ់សាកល្បងកាំជ្រួចមីស៊ីល

(VOVWORLD) - សារព័ត៌មានកូរ៉េខាងត្បូងនាថ្ងៃទី១៤ តុលា រាយការណ៍ថា កូរ៉េខាងជើង អាចកំពុងត្រៀមរៀបចំឲ្យការបាញ់សាកល្បងកាំជ្រួចមីស៊ីលមុននឹងសមយុទ្ធទ័ពជើងទឹករួមរបស់អាមេរិកនិងកូរ៉េខាងត្បូង ដែលគ្រោងនឹងប្រព្រឹត្តទៅនាសប្ដាហ៍ ខាងមុខ។ 
កូរ៉ខាងជើងត្រៀមរៀបចំបាញ់សាកល្បងកាំជ្រួចមីស៊ីល - ảnh 1 សារព័ត៌មានកូរ៉េខាងត្បូងរាយការណ៍អំពីការបាញ់សាកល្បងកាំជ្រួចនាថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៧ របស់កូរ៉េខាងជើង (រូបថត៖ AP)


វ៉ែបសាយ Donga Ilbo ចាត់ទុកថា នេះអាចជាកាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) ប្រភេទ Hwasong-១៤ ដែលអាចហោះហើរទៅកាន់តំបន់ Alaska របស់ អាមេរិក ឬប្រភេទ Hwasong-១២ ដែលព្យុងយ៉ាងធ្លាប់គំរាមកំហែងបាញ់ទៅខាង កោះ Guam ជាតំដន់ដែនដីមួយរបស់អាមេរិកនៅសមុទ្រប៉ាស៊ីហ្វិក។ ឬក៏អាចជា ប្រភេទ Hwasong-១៤ ដែលទើបនឹងបានកូរ៉េខាងជើងអភិវឌ្ឍន៍ដើម្បីបាញ់ទៅ កាន់តំបន់ឆ្នេរសមុទ្រប៉ែកខាងលិចអាមេរិកដែរ។ ប៉ុន្តែ ព័ត៌មានខាងលើមិនទាន់ បានមជ្ឈដ្ឋានយោធាកូរ៉េខាងត្បូងបញ្ជាក់នៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ