កូរ៉េខាងជើងថ្កោលទោសការដែលយន្តហោះអាមេរិកហោះហើរជិតឆ្នេរសមុទ្រ

(VOVWORLD) - គេហទំព័រ Uriminzokkiri របស់កូរ៉េខាងជើងនាថ្ងៃទី២៩ កញ្ញា បាន ថ្កោលទោសការដែលយន្តហោះយុទ្ធសាស្ត្រនិងយន្តហោះចម្បាំងរបស់អាមេរិកនាពេលថ្មីៗនេះបានធ្វើសមយុទ្ធនៅជិតឆ្នេរសមុទ្ររបស់កូរ៉េខាងជើង ហើយហៅ នេះជាទង្វើមិនត្រូវបានអនុញ្ញាត្តិនិងគ្រោះថ្នាក់ប្រឆាំងនឹងព្យុងយ៉ាង។
កូរ៉េខាងជើងថ្កោលទោសការដែលយន្តហោះអាមេរិកហោះហើរជិតឆ្នេរសមុទ្រ - ảnh 1 យន្តហោះទម្លាក់គ្រាប់បែក  B-១B Lancer របស់អាមេរិក (រូបថត៖ Yonhap/TTXVN)

(VOVworld) - គេហទំព័រ Uriminzokkiri របស់កូរ៉េខាងជើងនាថ្ងៃទី២៩ កញ្ញា បាន ថ្កោលទោសការដែលយន្តហោះយុទ្ធសាស្ត្រនិងយន្តហោះចម្បាំងរបស់អាមេរិកនាពេលថ្មីៗនេះបានធ្វើសមយុទ្ធនៅជិតឆ្នេរសមុទ្ររបស់កូរ៉េខាងជើង ហើយហៅ នេះជាទង្វើមិនត្រូវបានអនុញ្ញាត្តិនិងគ្រោះថ្នាក់ប្រឆាំងនឹងព្យុងយ៉ាង។ ទីភ្នាក់ងារ សារព័ត៌មាន Yonhap រាយការណ៍ថា បទអត្ថាធិប្បាយរបស់គេហទំព័រពោលខាង លើបានលើកច្បាស់ថា សកម្មភាពរបស់ក្រុមយន្តហោះចម្បាំង B-១B Lancer របស់អាមេរិកនៅលើតំបន់សមុទ្រប៉ែកខាងកើតកូរ៉េខាងជើងគឺសកម្មភាពគ្រោះថ្នាក់ ដែលត្រូវបានរៀបចំឡើងដើម្បីជំរុញឲ្យភាពតានតឹងនៅឧបទ្វីបកូរ៉េឡើង កំពូល ហើយជាអំពើបង្ករឿងហេតុដែលព្យុងយ៉ាងមិនអាចលើកលែងបានទេ។ មុននោះ នាថ្ងៃទី២៣ កញ្ញា កន្លងទៅ ក្រុមយន្តហោះចម្បាំងរបស់កងទ័ពជើង អាកាសអាមេរិកបានហោះហើរទៅក្នុងតំបន់ពោលខាងលើ សំដៅបង្ហាញនូវ ជម្រើសខាងយោធាដែលអាចធ្វើបានចំពោះកូរ៉េខាងជើង ក្នុងកាលៈទេសៈដែល ព្យុងយ៉ាងដំណើរការសាកល្បងកាំជ្រួចនិងនុយក្លេអ៊ែរជាបន្តបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ