(VOVWORLD) - នាថ្ងៃទី៣ មករាកូរ៉េខាងជើងបានជូនដំណឹងថា នឹងបើកឡើងវិញនូវខ្សែទូរស័ព្ទទាក់ទងជាមួយកូរ៉េខាងត្បូង
ដែលត្រូវបញ្ឈប់កាលពីឆ្នាំ២០១៦ ដើម្បីអាចដំណើរការកិច្ច
ចរចាតាមសំណើរបស់ភាគីសេអ៊ូល។
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un (រូបថត៖ Yonhap/TTXVN)
|
នាថ្ងៃទី៣ មករា កូរ៉េខាងជើងបានជូនដំណឹងថា នឹងបើកឡើងវិញនូវខ្សែ
ទូរស័ព្ទទាក់ទងជាមួយកូរ៉េខាងត្បូង ដែលត្រូវបញ្ឈប់កាលពីឆ្នាំ២០១៦ ដើម្បីអាច
ដំណើរការកិច្ចចរចាតាមសំណើរបស់ភាគីសេអ៊ូល។ បម្រែបម្រួលពោលខាងលើ
របស់កូរ៉េខាងជើង កើតមានឡើងខណៈពេលដែលទំនាក់ទំនងអន្តរកូរ៉េមាន
សញ្ញាសកម្មជាច្រើន។
មុននោះ នាថ្ងៃទី១ មករា កូរ៉េខាងជើងបានប្រកាសជាផ្លូវការលើកដំបូង
តាំងពីមុនមក អំពីការត្រៀមខ្លួនជាស្រេចចូលរួមមហោស្រពកីឡាអូឡាំពិក PyeongChang ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ទី២៥ កុម្ភៈ ខាងមុខ៕