កូរ៉េខាងជើងបានបណ្តេញចេញប្រជាពលរដ្ឋជប៉ុន

(VOVWORLD) - នាថ្ងៃទី២៦ ខែសីហា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានប្រកាស បណ្តេញចេញភ្ញៀវទេសចរជនជាតិជប៉ុនម្នាក់ដែលត្រូវបានចាប់ខ្លួននៅពេលធ្វើដំណើរទេសចរណ៍ទៅ កាន់ប្រទេសនេះ។ 
កូរ៉េខាងជើងបានបណ្តេញចេញប្រជាពលរដ្ឋជប៉ុន - ảnh 1  សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានបណ្តេញចេញប្រជាពលរដ្ឋជប៉ុន

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) បានឲ្យ ដឹងថាកូរ៉េខាងជើង បានបណ្តេញចេញ លោក Tomoyuki Sugimoto ដោយមូលហេតុមនុស្សធម៌ បន្ទាប់ពីចាប់ខ្លួនប្រជាពលរដ្ឋរូបនេះដោយសង្ស័យថា បំពានច្បាប់កូរ៉េខាងជើង។ ទោះជាយ៉ាងណាក៏ដោយ KCNA មិនបានបញ្ជាក់ ជាក់ស្តែងអំពីការដែលលោក Sugimoto ប្រព្រឹត្តិខុសច្បាប់នោះឡើយ។ នាបច្ចុប្បន្នរដ្ឋាភិបាល ជប៉ុនកំពុងប្រមូលព័ត៌មាន ពាក់ព័ន្ធនានា។

គួរបញ្ជាក់ថានាថ្ងៃទី ១១ ខែសីហា កាសែត Asahi បានផ្សព្វផ្សាយព័ត៌មានអំពី បុរសជនជាតិជប៉ុនម្នាក់ដែលត្រូវបានចាប់ខ្លួននៅប្រទេសកូរ៉េខាងជើងអាច ប្រឈមមុខនឹងការចោទប្រកាន់ពីបទចារកម្ម។ បរុសរូបនេះ បានចូលរួម Tour  ទេសចរណ៍តាមក្រុមមួយនៅប្រទេសកូរ៉េខាងជើងហើយតាមផែននឹងវិល ត្រឡប់មកកាន់ប្រទេសជប៉ុនវិញនៅថ្ងៃទី ១៣ ខែសីហាខាងមុខ ប៉ុន្តែថ្មីៗនេះ បាន បាត់បង់ទំនាក់ទំនង។ បុរសរូបនេះប្រហែលជាត្រូវបានចាប់ខ្លួនខណៈពេលដែល កំពុងព្យាយាមថតវី ដេអូអំពី មូលដ្ឋានយោធាមួយនៅ តំបន់ភាគពាយព្យ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ