កូរ៉េខាងជើងប្រកាសថាត្រៀមខ្លួនជាស្រេចប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅគ្រប់ខណៈពេល

កូរ៉េខាងជើងប្រកាសថាត្រៀមខ្លួនជាស្រេចប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅគ្រប់ខណៈពេល  - ảnh 1
មេដឹកនាំ​ Kim Jong Un តាមដានការបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្ទុកផ្កាយរណប
(រូបថត៖Yonhap/ TTXVN)

(VOVworld) - ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមកូរ៉េ (KCNA) ផ្សាយព័ត៌មាននាថ្ងៃទី៤
មិនាថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបញ្ជាឲ្យកងទ័ពប្រទេសនេះ
 ត្រៀមខ្លួនជាស្រេចប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅគ្រប់ខណៈពេល ដើម្បីគោលដៅ
ការពារជាតិ។តាម KCNA ថា សេចក្ដីថ្លែងការណ៍ពោលខាងលើត្រូវបានលោក Kim
 Jong Un នាំចេញនៅពេលលោកទៅឃ្លាំមើលការបាញ់សាកល្បង កាំជ្រួចដែល
ទើបនឹងបានអភិវឌ្ឍន៍។លោក Kim Jong Un បានសង្កត់ធ្ងន់ថា វិធានការតែមួយគត់
ដើម្បីការពារអធិបតេយ្យភាពជាតិនោះគឺបង្កើនថែមទៀតនូវ គុណភាពរបស់កង
កម្លាំងនុយក្លេអ៊ែរ ក៏ដូចជាត្រៀមខ្លួនជាស្រេចប្រើប្រាស់អាវុធ នុយក្លេអ៊ែរនៅពេល
ជួបប្រទះជាមួយការគំរាមកំហែងកំពុងកើនឡើងពីខ្មាំងសត្រូវ។ទន្ទឹមនឹងនោះ
KCNA ក៏បានរិះគន់ការដែលក្រុមប្រឹក្សាសន្តិសុខអ.ស.ប នាពេលថ្មីៗនេះបាន
អនុម័តលើសេចក្ដីសំរេចចិត្តដែលបានឧបត្ថម្ភដោយអាមេរិក សំដៅបើកទូលាយ
បទដាក់ទ័ណ្ឌកម្មទៅលើកូរ៉េខាងជើងទាក់ទិនដល់ការសាកល្បងនុយក្លេអ៊ែរនិង
បាញ់បង្ហោះកាំជ្រួចមីស៊ីលផ្ទុកផ្កាយរណបនាពេលកន្លងទៅរបស់ព្យុងយ៉ាង។
ប្រតិកម្មចំពោះសេចក្ដីថ្លែងការណ៍ពោលខាងលើរបស់កូរ៉េខាងជើង អ្នកនាំពាក្យ
ក្រសួងការពារជាតិអាមេរិកវរសេនីយ៍ទោ Bill Urban នាថ្ងៃដដែលបានអំពាវនាវ
ឲ្យព្យុងយ៉ាងគប្បីអត់ធ្មត់អំពើបង្ករឿងហេតុ ហើយប្រមូលផ្ដុំលើការអនុវត្តន៍ការ
សន្យានិងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ