កូរ៉េខាងជើងព្រមានតបតវិញយ៉ាងខ្លាំងក្លានូវសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង
(VOVWORLD) - តាមទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើងថា នាថ្ងៃទី ២២ សីហា កងទ័ពប្រទេសនេះដែលបោះទ័ពនៅភូមិឈប់បាញ់ Panmunjom ចាត់ទុកថា អាមេរិកមិនអើពើដល់ការព្រមានរបស់កងកម្លាំងនេះស្ដីពីវិធានការតប តវិញដ៏ខ្លាំងក្លា ប្រសិនបើភាគីអាមេរិកមិនមានជម្រើសដ៏ត្រឹមត្រូវនោះឡើយ។
សមយុទ្ធរួមរវាងអាមេរិកនិងកូរ៉េខាងត្បូង (រូបថត៖Yonhap) |
(VOVworld) - តាមទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើងថា នាថ្ងៃទី ២២ សីហា កងទ័ពប្រទេសនេះដែលបោះទ័ពនៅភូមិឈប់បាញ់ Panmunjom ចាត់ទុកថា អាមេរិកមិនអើពើដល់ការព្រមានរបស់កងកម្លាំងនេះស្ដីពីវិធានការតប តវិញដ៏ខ្លាំងក្លា ប្រសិនបើភាគីអាមេរិកមិនមានជម្រើសដ៏ត្រឹមត្រូវនោះឡើយ។ អ្នកនាំពាក្យកម្លាំងនេះសង្កត់ធ្ងន់ថា អាមេរិកនឹងត្រូវបង់តំលៃថ្លៃ នៅពេលបន្ត ដំណើរការសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង ជាជម្រើសដែលបង្ហាញនូវការ ប្រឈមមុខខាងយោធាជាមួយកូរ៉េខាងជើង។ តាម KCNA ថា សមយុទ្ធរួម អាមេរិក-កូរ៉េខាងត្បូង បានបណ្ដាលឲ្យភាពបែកបាក់នៅឧបទ្វីបកូរ៉េកាន់តែធ្ងន់ធ្ងរ ថែមទៀត។ ការព្រមាននេះត្រូវបានកូរ៉េខាងជើងធ្វើឡើង ក្នុងកាលៈទេសៈដែល កងទ័ពអាមេរិកនិងកូរ៉េខាងត្បូងចាប់ផ្ដើមសមយុទ្ធរួមក្នុងរយៈពេល១០ថ្ងៃដោយឈ្មោះថា “អ្នកការពារសេរីភាព Ulchi” ចាប់ពីថ្ងៃទី២១ សីហា ដោយមានការចូល រួមរបស់ទាហានអាមេរិកជាង១៧ពាន់នាក់និងទាហានកូរ៉េខាងត្បូង៥០ពាន់នាក់។ ព្យុងយ៉ាងបានថ្កោលទោសសកម្មភាពសមយុទ្ធរួមនេះគឺសមយុទ្ធឈ្លានពាន៕