កូរ៉េខាងជើងលើកសំណើរអំពីពេលវេលាចរចាជាមួយសហរដ្ឋអាមេរិក

(VOVWORLD) - នាថ្ងៃទី ៩ ខែកញ្ញា អនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង លោកស្រី Choe Son-hui បានមានប្រសាសន៍ថាទីក្រុងព្យុងយ៉ាងបានត្រៀមខ្លួនជាស្រេចដើម្បីបន្តកិច្ចចរចាររំលាយអាវុធនុយក្លេអ៊ែរជាមួយអាមេរិកនៅចុងខែកញ្ញានេះ។
កូរ៉េខាងជើងលើកសំណើរអំពីពេលវេលាចរចាជាមួយសហរដ្ឋអាមេរិក - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង លោកស្រី Choe Son-hui (នៅកណ្តាល) (រូបថត៖ TTXVN)

លោកស្រី Choe Son-hui បានឲ្យដឹងថា លោកស្រីបានផ្តោតការយកចិត្តទុកដាក់ចំពោះការអំពាវនាវឲ្យបន្តការចរចាពីភាគីអាមេរិក។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើងរូបនេះបានបន្តថា “យើងខ្ញុំបានត្រៀមជាស្រេចក្នុងការចរចាគ្រប់ជ្រុងជ្រោយលើបញ្ហាទាំងអស់ដែលយើងខ្ញុំបានពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីពេលវេលានិងទីកន្លែងដែលនឹងឯកភាពគ្នានៅដំណាច់ខែកញ្ញានេះ” ។

មុននេះ នាថ្ងៃទី ៣១ ខែសីហា ក្រសួងការបរទេសអាមេរិកបានប្រកាសថាប្រទេសនេះបានត្រៀមខ្លួនជាស្រេចដើម្បីចរចាជាមួយកូរ៉េខាងជើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានព្រមានថាការរំពឹងទុកនៃការចរចាជាមួយក្រុងវ៉ាស៊ីនតោនកំពុងរលាយបន្តិចម្តងៗ ហើយគំរាមកំហែងនឹងដកចេញវិធានការតរំលាយអាវុធនុយក្លេអ៊ែរផងែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ