កូរ៉េខាងជើងអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់ ដាក់ទណ្ឌកម្មទៀត

(VOVWORLD) -  នាថ្ងៃទី ១៣ ខែធ្នូ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានរិះគន់យ៉ាងខ្លាំងដលើសហរដ្ឋអាមេរិកចំពោះការដែលនាំមកនូវកិច្ចខំប្រឹងប្រែងក្នុងការចរចាស្តីពីនុយក្លេអ៊ែររវាងប្រទេសទាំងពីរបានធ្លាក់ចូលក្នុងភាពជាប់គាំង។
កូរ៉េខាងជើងអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់ ដាក់ទណ្ឌកម្មទៀត - ảnh 1 កូរ៉េខាងជើងអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់ ដាក់ទណ្ឌកម្មទៀត

KCNA បានឲ្យដឹងថាទីក្រុងព្យុងយ៉ាងបានអំពាវនាវឱ្យក្រុងវ៉ាស៊ីនតោនគួរតែភ្ញាក់រំលឹកឡើងវិញ និងមានសកម្មភាពដ៏ត្រឹមត្រូវថែមទៀតអពីការរំលាយអាវុធនុយក្លេអ៊ែរ ដែលជំនួសឱ្យការបន្តការដាក់ទណ្ឌកម្មទៅលើ ស.ប.ប កូរ៉េផងដែរ។

ក្នុងថ្ងៃដដែលនោះ កូរ៉េខាងត្បូងបានប្រារព្ធកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ដើម្បីពិភាក្សាអំពីរបៀបបើកជើងហោះហើរអន្តរជាតិដែលតភ្ជាប់រវាងប្រទេសកូរ៉េទាំងពីរ។ ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in បានឲ្យដឹងថា កិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍ចំណុះ NSC ក្រោមអធិបតីភាពរបស់ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Chung Eui-Yong បានឲ្យដឹងថា សមាជិកទាំងឡាយ មានទស្សនៈរួមថា ជើងហោះហើរថ្មីនេះនឹងនាំមកនូវផលប្រយោជន៍យ៉ាងពិតប្រាកដជាក់ស្តែង មិនត្រឹមតែចំពោះប្រទេសកូរ៉េទាំងពីរប៉ុណ្ណោះទេ ថែមទាំងក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរតាមដំណើរការនេះទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ