កូរ៉េខាងជើងអះអាងថាខ្លួនមិនធ្វើទារុណកម្មចំពោះនិស្សិតអាមេរិក

(VOVWORLD) - នាថ្ងៃទី២៨ កញ្ញា កូរ៉េខាងជើងបានអះអាងថា និស្សិតអាមេរិក ឈ្មោះ Otto Warmbier មិនទទួលរងទារុណកម្មណាមួយក្នុងអំឡុង១៧ខែ ដែលត្រូវឃាត់ខ្លួននៅប្រទេសនេះឡើយ។
កូរ៉េខាងជើងអះអាងថាខ្លួនមិនធ្វើទារុណកម្មចំពោះនិស្សិតអាមេរិក - ảnh 1 Otto Warmbier ក្នុងជំនុំជម្រះនៅតុលាការកំពូលកូរ៉េខាងជើងកាលពីថ្ងៃទី១៦ មិនា ឆ្នាំ២០១៦ (រូបថត៖ REUTERS/ TTXVN)

(VOVworld) - នាថ្ងៃទី២៨ កញ្ញា កូរ៉េខាងជើងបានអះអាងថា និស្សិតអាមេរិក ឈ្មោះ Otto Warmbier មិនទទួលរងទារុណកម្មណាមួយក្នុងអំឡុង១៧ខែ ដែលត្រូវឃាត់ខ្លួននៅប្រទេសនេះឡើយ។ សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើង មួយថ្ងៃក្រោយពីអ្នកស៊ើបអង្កេតនៅរដ្ឋ Ohio របស់អាមេរិកជូនដំណឹងថា Warmbier ត្រូវស្លាប់ដោយការខ្វះអុកស៊ីសែននិងឈាមនៅក្នុងខួរក្បាល ជាបញ្ហាដែលត្រូវបានបង្កឡើងដោយរបួសមិនទាន់បានកំណត់។ ទីភ្នាក់ងារ សារព័ត៌មានកណ្ដលកូរ៉េ (KCNA) បានដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរ ទេសកូរ៉េខាងជើងឲ្យដឹងថា ប្រទេសនេះបានផ្គត់ផ្គង់សេវាកម្មថែទាំសុខភាពសំ រាប់ Warmbier ដោយមិនអើពើដល់អំពើអមិត្តរបស់និស្សិតរូបនេះប្រឆាំងនឹង ព្យុងយ៉ាង ព្រមទាំងចាត់ទុកថា ការចោទប្រកាន់ពីអំពើធ្វើទារុណកម្មជាការមូល បង្កាច់មិនសមហេតុសមផលរបស់រដ្ឋអំណាចវ៉ាស៊ីនតោន។

        Otto Warmbier អាយុ២២ឆ្នាំ ជានិស្សិតនៃសកលវិទ្យាល័យ Virgina ដែល ត្រូវកូរ៉េខាងជើងឃាត់ខ្លួនកាលពីដើមឆ្នាំ២០១៦ បានលាចាកលោកនាថ្ងៃទី១៩ មិថុនា កន្លងទៅ នៅមន្ទីរពេទ្យមួយនៅទីក្រុង Cincinati ជិតមួយសប្ដាហ៍ក្រោយ ពីត្រូវបានបញ្ជូនវិលត្រឡប់មកអាមេរិកវិញក្នុងស្ថានភាពសន្លប់។ រដ្ឋមន្ត្រីការបរ ទេសអាមេរិកលោក Rex Tillerson បានសំណូមពរឲ្យកូរ៉េខាងជើងទទួលការ ខុសត្រូវចំពោះការឃាត់ខ្លួន Warmbier៕

ប្រតិកម្មទៅវិញ

ផ្សេងៗ